header ads

Sponsor

ឧត្តរមានជ័យ៖ សមត្ថកិច្ចជំនាញសហការគ្នាបង្ក្រាបបានសត្វមាន់រស់ជាង២០០០ក្បាល ឆ្លងដែនមកពីប្រទេសថៃអត់ច្បាប់អនុញ្ញាត ក្នុងបំណងយកលក់ចែកចាយលើទីផ្សារក្នុងទឹកដីកម្ពុជា ហើយសង្ស័យមានផ្ទុកជំងឺឆ្លង ។

បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់អ្នកយកព័ត៌មាន កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលមន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមានការបញ្ជាកម្លាំងចម្រុះខេត្ត ពីសំណាក់ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ  ឲ្យក្រុមក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកមាន់ចំនួន២១០ស្រការ ស្មើ២១០០ក្បាល ដែលដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកតំបន់៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកបន្តថា  ការនាំចូលនេះ ពុំមានលិខិតអនុញ្ញាតអ្វីទាំអស់ តាមច្រកតំបន់៥ គឺជាច្រកមួយ ស្ថិតក្នុងដែនគ្រប់គ្រងដោយទាហ៊ានវីរៈ៥០៣ និងមានកិច្ចសហការ ឯកឧត្តមអភិបាលខេត្ត ទើបដាក់ចេញជាវិធានការឲ្យមន្ត្រីជំនាញទប់ស្កាត់ឲ្យខាងតែបាន នូវរាល់បទល្មើសទាំងនោះ ក្រុមការងារបានស្ទាក់ចាប់នៅចំណុចផ្លូវ៥៦ ឃុំទម្លាប់ចាស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីឃាត់បាន ក្រុមកាងារបានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនេះ ទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គនាយកដ្ឋានសុខភាពសត្វ នារាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post