
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះជិះម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ២០១៩ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC.6084 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Oppo មួយគ្រឿងពីនារី គថ្លង់ ម្នាក់ ជាជនរងគ្រោះដែលកំពុងជិះលើកង់បីឥណ្ឌាតែមិនបានសម្រេច រួចក៏ទាក់ដៃចង្កូតបណ្ដាលឲ្យក្រឡាប់កង់បីឥណ្ឌា រួចជនសង្ស័យនិងម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ភ្លាមនោះប្រជាពលរដ្ឋផ្អើលចាប់និងវាយទ្រោមខ្លួននៅនឹងកន្លែងកើតហេតុតែម្ដង។
ជនសង្ស័យម្នាក់នេះមានឈ្មោះថា លី តុលា ភេទប្រុស អាយុ ១៩ឆ្នាំ គឺជាតួសម្តែង ក្នុងក្លិបអប់រំ និងកម្សាន្ត ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកគាំទ្រច្រើន មានគណនីឈ្មោះ La Big II Offcial ហើយជនសង្ស័យម្នាក់នេះក៏ធ្លាប់ត្រូវ សមត្ថកិច្ចឃាត់កាលពីឆ្នាំ២០១៧ផងដែរ។
យ៉ាងណានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបដិសេធថា ខ្លួនពុំបានធ្វើសកម្មភាពឆក់នោះទេ ដែលជនសង្ស័យបានលើកឡើងថា ពេលកើតហេតុនោះ គឺឃើញម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ដែលជាអ្នកធ្វើសកម្មភាពឆក់ ហើយគាត់បន្តដំណើរតាមចាប់ម៉ូតូ Suzuki Let’s តែចៃដន្យដួលត្រូវម៉ូតូកង់បីឥណ្ឌា ស្រាប់តែមានមនុស្សជាច្រើនមកវាយគាត់តែម្តង។
តែនេះគ្រាន់តែជាការបកស្រាយមួយប៉ុណ្នោះ មិនទាន់ដឹងច្បាស់ពិតប្រាកដទេ៕






