header ads

Sponsor

ក្រុងព្រះសីហនុ៖ រសៀលអាទិត្យ ៦រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ និងមណ្ឌលកំសាន្ត ឌុនហ័ង ស្ថិតនៅ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា សណ្ឋាគារ និងមណ្ឌលកំសាន្ត ដ៏ល្អប្រណិតនេះពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា ពោរពេញ ទៅដោយសក្តានុពលយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកត្ដិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះប្រទេសកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ សិមិទ្ធិផលថ្មីថ្ងៃនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្ត ស្របពេលដែលខេត្តព្រះសីហនុ បានសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ ក្រោមអធិបតីភាពសម្តេចតេជោ ដែលជាការចាប់ផ្តើមបើកនូវទំព័រសករាជថ្មីនៃ   វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងពហុបំណងមានសុវត្ថិភាព ដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ តាមរយៈ ផ្លូវថ្នល់ធំ ស្អាតទូលាយ រួមជាមួយនឹងអាគារខ្ពស់ៗ រាប់ពាន់ ដែលបានកើតឡើងព្រមៗគ្នាផងដែរ ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម គួច ចំរើន ដែលបានប្រែក្លាយពីបញ្ហាប្រឈមនានានៅក្នុងខេត្ត មកជាការអិវឌ្ឍន៍ជាបណ្តើរៗស្របតាមអនុសាសន៍របស់សម្តេចតេជោ គឺបានប្រែក្លាយផ្លូវក្នុងក្រុងតាមបែបទំនើប ដែលនឹងបានបម្រើលើវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ ជាពិសេស គឺគោលដៅប្រែក្លាយក្រុងព្រះសីហនុដែលជាតំបន់ប៉ូលអភិវឌ្ឍ មួយដ៏សំខាន់ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ឡូជីស្ទីក និងច្រកចេញចូលអន្តរជាតិសម្រាប់ ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ធានាបានគុណភាពខ្ពស់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង ។

លោកជំទាវក៏បានផ្តាំផ្ញើដល់អាជ្ញាធរខេត្តព្រះសីហនុត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការល្អ បង្ករលក្ខណៈងាយស្រួស និងជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងបង្កើនវិនិយោគថ្មី ។
លោកជំទាវក៏បានជូនពរដល់ សណ្ឋាគារ និងមណ្ឌលកំសាន្តឌុនហ័ង សូមទទួលបាននូវជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន និងត្រូវគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post