
ក្រោយទទួលដំណឹង សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរទីក្រុងបាំងកក ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានចេញសារមួយភ្លាមៗ ដោយសម្ដែងនូវក្ដីភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង។
ឯកឧត្តមបានសរសេរសាររៀបរាប់ថា៖
ទូលព្រះបង្គំ តក់ស្លុតយ៉ាងខ្លាំងចំពោះដំណឹងថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
ការសោយព្រះពិរាល័យរបស់ព្រះរាជបុត្រី ព្រះរៀម នរោត្តម បុផ្ផាទេវី ជាការបាត់បង់ ថ្នាក់ដឹកនាំ និងជានាដការី ដ៏ឆ្នេីមនៃរបាំព្រះរាជទ្រព្យ ដែលជានាដកម្មបូរាណរបស់ព្រះរាជាណាចក្រកម្ពុជា ។
![]() |
ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ |