
ខេត្តព្រះសីហនុ ៖ កាលពីម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយក្រោយគេប្រទះឃើញ យុវតីវ័យ២០ឆ្នាំម្នាក់ ស្លាប់នៅក្នុងបន្ទប់ទឹក នៅក្នុងផ្ទះក្រុម១ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីខ្យល់គរ។
ជនរងគ្រោះខាងលើ ឈ្មោះ ឃាង ចាន់សូលីដា មុខរបរនិសិ្សត ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានស្នាក់នៅផ្ទះលោកគ្រូបង្រៀន ឈ្មោះសូ ស៊ីណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យស្ទឹងហាវ។
ករណីនេះ សមត្ថកិច្ចកំពុងចាត់ចែង ធ្វើកោសល្យវិច័យតាមបច្ចេកទេស៕

