
កណ្ដាល៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កិច្ចប្រតិបត្តិការស្រាយជ្រាវចាប់ឃាតករ ដែលដឹកនាំសម្របសម្រួល ដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូល រួមកិច្ចសហការជាមួយនាយក ដ្ឋានព្រហ្មទណ្ឌ និងស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស៊ើបអង្កេតតាមស្វែងរក ចាប់ខ្លួនឃាតករក្នុងករណីឃាតកម្ម ដែលកើតហេតុថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ២ រំលងអាធ្រាត្រ ចំណុច វាលស្រែភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ដែលជនរងគ្រោះ ជាប្រពន្ធរបស់ជនដៃដល់ មានឈ្មោះ យ៉ាត ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ មានទីលំនៅ នៅកន្លែងកើតហេតុ។
ជនដៃដល់ជាប្ដីឈ្មោះ ឃុត សុផល ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។
គួររំលឹកដែរថានៅឆ្នាំ២០១៨ ជនដៃដល់ខាងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល០១លើករួចមកហើយ ពីបទ៖ ហិង្សាប្រព្រឹត្តលើសហព័ទ្ធ។






















