header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិល្លាម បានដឹកនាំក្រុមការងារ និងសហការជាមួយមន្ត្រីមកពីទីស្ដីការនាយករដ្ឋមន្ត្រី២រូប ចុះពិនិត្យការឈូសឆាយយកដីពលរដ្ឋ ពីសំណាក់រដ្ឋបាលសាលាក្រុងភ្នំពេញ តបតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ៨ គ្រួសារ ដែលប្ដឹង រដ្ឋបាលសាលាក្រុងភ្នំពេញ ថារំលោភការណែនាំរបស់ក្រសួងមហាផ្ទៃ រំលោភចំណាររបស់សម្ដេចតេជោ លើកគម្រោងខ្យល់ មកឈូសឆាយយកដីរបស់ពលរដ្ឋដែលរស់នៅជាយូមកហេីយពុះឡូតិ៍លក់ឲ្យអ្នកដទៃ ដោយរំលោភលេីរដ្ឋធម្មនុញ្ញមាត្រា ៤៤ ។

ឯកឧត្តមបានឲ្យដឹងទៀតថា ករណីនេះមុនឈានដល់ការចុះពិនិត្យជាក់ស្ដែង យេីងខ្ញុំបានពិនិត្យល្អិតល្អន់អស់រយៈពេលមួយខែមកហេីយ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយបានចុះពិនិត្យជាក់ស្ដែងរួច នឹងបន្តនីតិវិធីរៀបចំរបាយការណ៍ពិស្ដានៃលទ្ធផលអង្កេតដាក់ជូនសម្ដេចតេជោដេីម្បីអោយលោកបានជ្រាបនឹងមានវិធានការ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post