
បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាបានប្រគល់ ជនជាតិថៃចំនួន១៧៤នាក់ មានស្រីចំនួន១១៧នាក់ទៅអាជ្ញាធរថៃវិញក្រោយបង្ក្រាបដោយឃាត់ខ្លួន ក្នុងបទល្មើសបើកល្បែងអនឡាញខុសច្បាប់នៅកម្ពុជា ប្រព្រឹត្តទៅនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ។
កាប្រគល់នេះក្រោមការចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធទ្វេភាគីនៃប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ បានធ្វើការបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង នៅក្នុងបរិវេណជិតកាស៊ីណូផ្កាយ៥ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយបប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនមនុស្សចំនួន២០៩នាក់ ស្រី១៣០នាក់ ក្នុងនោះមាន០៧សញ្ជាតិរួមមាន ៖
-ថៃ១៨៣នាក់ ស្រី១១៨នាក់
-ឥណ្ឌា០៣នាក់
-ស្ត្រីម៉ាឡេស៊ី ០២នាក់
-ឥណ្ឌូនេស៊ី ០២នាក់
-តៃវ៉ាន់០២នាក់
-ឡាវ០៥នាក់ ស្រី០៤នាក់ និង
-ខ្មែរ ១២នាក់ ស្រី០៦នាក់ ៕








