
លោកបានបន្ថែមថា ហេីយបេីចង់ស្ទង់មតិពីភាពផ្ដាច់ការនិយមវិញកាន់តែអត់ពិបាក ផ្សាយតែប្រធានបទមួយទៅ ហេីយមេីលអ្នកបញ្ចេញមតិដែលឈ្លោះគ្នាបែកផ្សែងដោយគ្រាន់តែមានទស្សនៈខុសគ្នា ចង់ឈ្នះគ្នា ដូចនេះយេីងដឹងថាកម្រិតនៃពលរដ្ឋប្រទេសនឹងវាមានចរឹតផ្ដាច់ការនិយមបែបណាបាត់ទៅហេីយ។
មានពលរដ្ឋប្រទេសមួយនោះ ស្រលាញ់ប្រជាធិបតេយ្យ ចង់បានប្រជាធិបតេយ្យ តែមិនដែលចេះ គោរពទស្សនៈផ្ទុយគ្នាម្ដងណាឡេីយ ចង់តែបាន អញ ឈ្នះ ទាល់តែគំនិតអញបានត្រូវ គំនិតឯងគឺខុស ស្រួលមិនស្រួល វាយកាប់ចាក់ប្ដឹងផ្ដល់គ្នា ដោយសារតែមានទស្សនៈខុសគ្នាទៅទៀត ។
ស្រលាញ់ប្រជាធិបតេយ្យ ស្រលាញ់នីតិរដ្ឋ និយាយពេញតែមាត់លឺឡេីងទ្រហឹង តែបេី ជេរ ប្រមាថ តែស្ក រំលោភសិទ្ធឯកជនអ្នកដទៃវិញ ដែលសុទ្ធជាបទល្មេីស គឹគាត់ប្រព្រឹត្តយ៉ាងងាយ ដោយគ្មានចូលរួមគោរពច្បាប់ពង្រឹងនីតិរដ្ឋអីបន្តិច៕

