header ads

Sponsor

ភ្នំពេញ៖ កាលពីវេលា ម៉ោង០២ និង០០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បុរសម្នាក់បានបើករថយន្តស្តារិចដឹកជនជាតិចិនមួយក្រុមមកដល់ផ្លូវបែកជាបួនមិនប្រយ័ត្នបណ្តាលឲ្យបុកគ្នាជាមួយរថយន្តព្រូសរ៉េចង្កូតមកខាងស្តាំដៃជ្រុលទៅបុករៀនទេតា បាក់ជា២កំណាត់ ចំណែករថយន្តស្តារិចមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលទ្វារផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចផ្លូវលេខ២០៥កែងនិងផ្លូវ៣១០ នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AV.9486 បើកដោយបុរសម្នាក់និងរួមដំណើរជនជាតិចិនមួយក្រុមមានស្រីមានប្រុស បានបើកតាមបណ្តោយផ្លូវ៣១០ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយបើកបរមិនប្រយ័ត្នក៏បុកគ្នាជាមួយរថយន្តម៉ាកព្រូស ពណ៌ទឹកសមុទ្រ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ2BB.5475 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ២០៥ទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរ៉េចង្កូតមកខាងស្តាំដៃជ្រុលទៅបុករៀនទេវតាបណ្តាលឲ្យបាក់ជា២កំណាត់ និងរងការខូចខាតរថយន្តផ្នែកចំហៀង និងខាងមុខយ៉ាងដំណំ ចំណែក រថយន្តស្តារិចវិញ មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកចូលទ្វារផ្ទះប្រជាពលរដ្ឋលក់គ្រឿងបន្លាស់រថយន្ត រងការខូចខាតនូវទ្វារដែកនិងទ្វារកញ្ចក់អស់២ផ្ទាំង រថយន្តកំពិតផ្នែកខាងមុខ ខាងចំហៀងយ៉ាងដំណំ។

ក្នុងហេតុការណ៍នេះ មានអ្នករងរបួសចំនួន៣នាក់ស្រាល ខាងរថយន្តស្តារិចរងរបួស២នាក់តៃកុងនិងអ្នករួមដំណើជនជាតិចិនម្នាក់ រីឯរថយន្តព្រូសរងរបួសស្រាលម្នាក់ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានឲ្យរថយន្តទាំងពីរគ្រឿងសម្របសម្រួលគ្នាដោយខាងរថយន្តស្តារិចបានបុកចូលផ្ទះខូចខាតទ្វារដែកនិងទ្វារកញ្ចក់ក៏ព្រមសងទៅខាងម្ចាស់ផ្ទះចំនួន៣០០០$ដើម្បីបញ្ចប់រឿងមួយផ្នែកនៅកន្លែងកើតហេតុ។

ដោយរថយន្តទាំង២គ្រឿងចរចាគ្នាមិនត្រូវ សមត្ថកិច្ចស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post