header ads

Sponsor

ព្រះសីហនុៈ អាជ្ញាធរខេត្តសហការជាមួយលោកព្រះរាជអាជ្ញារង លោក ហ៊ូត វិចិត្រ បាន​ចុះត្រួតពិនិត្យ ក្នុងករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង និងបង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១:៤៥នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ០៣  សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ច ប្រាប់ថា មានផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជួលអោយជនជាតិចិនក្រោយមកមានករណីអគ្គិសភ័យឆាបឆេះផ្នែកខ្លះក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចក៏ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អោយរលត់ទៅវិញភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានចូលពិនិត្យមើលផ្ទះ និងបន្ទប់មានអគ្គិសភ័យឆាបឆេះ រួចក៏ប្រទះឃើញថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀន មានចំនួន២៧គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន០៧នាក់យកទៅសួរនាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post