header ads

Sponsor

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ អធិការដ្ឋានខណ្ឌចំការមននិង អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស ប្រើអាវុធវែងភ្ជង់ ប្លន់យក រថយន្ត ចំនួន០១គ្រឿង ម៉ាក ហាយឡេនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង2B-4517 នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គរ័ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២-វិច្ឆិកា-២០១៩ វេលាម៉ោងប្រហែល ០១ៈ៣០នាទីរំលងអាធ្រាត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ចំនួន ០១ នាក់មានឈ្មោះ ជុត ជីវន្ត័ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្ន ភូមិបឹងព្រះ ស្រុកបារភ្នំ ខេត្តព្រៃវែង ។

ជនរងគ្រោះ ឈ្មោះ ពុធ រិទ្ធី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី អាសយដ្ឋានបច្ចុប្បន្ន ភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តព្រៃវែង។

សំភារៈដកហូតបានក្រោយពីបង្រ្កាបនេះមាន រថយន្ត ០១គ្រឿង ម៉ាក ហាយលែនដឺ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B-4517 និងអាវុធវែងចំនួន០៣ដើម ម៉ាក AK47 ០២ដើម និងម៉ាកហ្វាងឡុង ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post