Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

បង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសច្បាប់មួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង

អានផ្សេងទៀត

កណ្ដាល៖ ដោយមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មីជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៧៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៤០នាទី បានចុះមកដល់ទីតាំង កែច្នៃ តម្លើងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

វត្ថុតាងដកហូតរួមមាន:
១_រថយន្តទេសចរណ៍ម៉ាកToyotacamry Hybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧ (រថយន្តកាត់ត)។
២-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤ (រថយន្តកាត់ត)។
៣-រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 (មិនមានឯកសារ)។

ចំពោះវត្ថុតាងរថយន្តទាំង០៣គ្រឿងខាងលើ
លោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី ចំនែកទីតាំងខាងលើបិទសៀល ជាបណ្ដោះអាសន្ន។

Sponsor