បើតាមលោកវរសេនីយ៍ត្រីនួននីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសំវាសនាភេទស្រីអាយុ៣៤ឆ្នាំរស់នៅក្នុងភូមិសង្កាត់កើតហេតុបានប្រាប់ថាជនសង្ស័យឈ្មោះមានឡាយឃាងភេទប្រុសអាយុ៥៤ឆ្នាំកន្លងមកធ្លាប់មានទំនាស់ពាក្យសម្តីគ្នាពីមុនមក។
នៅថ្ងៃកើតហេតុជនរងគ្រោះបានអង្គុយលេងនៅមុខជណ្តើរក៏ត្រូវជនសង្ស័យកាន់កាំបិតមកកាប់ត្រូវចំ២កាំបិតត្រូវចំក្បាល និងដៃ បណ្តាលឱ្យរបួសធ្ងន់បែបនេះតែម្ដង៕
