
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជាមន្ត្រីនគរបាលពាក់ស័ក ៤ ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx330 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-9411ធ្វើដំណើរតាមដង ផ្លូវព្រះស៊ីសុវត្ថិទិសដៅ ពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅម៉ូតូសណ្ដោងរទេះលក់មីឆានិងស៊ុបមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ជាកូនរួមដំណើរ និងស្ត្រីម្នាក់ទៀតជាម្ដាយបញ្ច្រាសទិសដៅគ្នាពី ត្បូងទៅជើងពេញទំហឹងបណ្ដាលឲ្យរទេះខូចខាតយ៉ាងដំណំ រីឯស្ត្រីជាម្តាយរលាកទឹកស៊ុបពេញខ្លូនរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកស្ត្រីជាកូនបានរងរបួសស្រាល។
ក្រោយកើតហេតុម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីបន្តនិតិវិធី។







