
ជនរងគ្រោឈ្មោះ ធ.ស.ណុ.ច ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ញ៉ែម វិបុល ភេទប្រុអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
កាលពីពេលកន្លងមក ជនរងគ្រោះនិងជនសង្ស័យ គឺជាម៉ូយទិញលក់ស្វាយជាមួយគ្នា និងធ្លាប់ចេញចូលស្នាក់នៅ ហើយហូបបាយនៅផ្ទះជនរងគ្រោះ លុះយូរៗទៅក៏កើតចិត្តស្រឡាញ់គ្នាទៅវិញទៅមក។
ក្រោយមកមានថ្ងៃមួយជនសង្ស័យបានទិញចិញ្ជៀន និងទូរស័ព្ទឲ្យជនរងគ្រោះ ទុកគ្រាន់និយាយលេងតាមឆាត ធ្វើឲ្យក្មេងស្រីរងគ្រោះកាន់តែបាក់ចិត្តស្រឡាញ់ រហូដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ១០នាទី ជនសង្ស័យបើកឡានដឹកស្វាយ មកដល់ផ្ទះជនរងគ្រោះ ព្រមទាំងស្នាក់នៅ១យប់ រហូតព្រឹកឡើងម្ដាយជនរងគ្រោះមិននៅ ជាឱកាសល្អជនសង្ស័យក៏ រួមភេទជាមួយក្មេងស្រីរងគ្រោះបាន១លើក។
លុះដល់ថ្ងៃទី៨ ខែតុលា ជនសង្ស័យបានរួមភេទជាមួយក្មេងស្រីរងគ្រោះម្ដងទៀត ក្នុងផ្ទះសំណាក់ភ្នំពេញ បន្ទាប់មកថ្ងៃទី១៨ ខែវិច្ឆិកា បានទូរស័ព្ទទៅប្រាប់ម្តាយជនរងគ្រោះថា៖ ម៉ាក់អើយខ្ញុំមិនដឹងគិតយ៉ាងមិចទេបើខ្ញុំមកផ្ទះម៉ាក់ឯងទៀតឪពុកម្តាយខ្ញុំនឹងដាក់ខ្នោះខ្ញុំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕
