header ads

Sponsor

ភ្នំពេញ៖ រថយន្តស្ទូចលើកឥវ៉ាន់លើសចំណុះបណ្តាលឲ្យបាក់ដងសន្ទូចធ្លាក់លើខ្សែកាបដួលបង្គោលភ្លើងអស់២ដើម នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ៣១០ កែងផ្លូវមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3E:4137 ស្ទូចឥវ៉ាន់ចេញពីទីតាំងក្នុងហ្គារ៉ាស់សាំងតូតាល់ ដោយសារស្ទូចលើសចំណុះបណ្តាលឲ្យបាក់ដងសន្ទូចសង្កត់លើខ្សែកាបបណ្តាលឲ្យដាច់និងដួលបង្គោលភ្លើងអស់២ដើម។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់យករថយន្តស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post