
គិតមកដល់ពេលនេះ លោក សុមន្ត រាជ បានបញ្ចេញនូវចម្រៀងជាច្រើនបទ មកហើយដែលបានទទួលស្គាល់ពីសំណាក់បងប្អួនទាំងអស់គ្នា។
សុមន្ត រាជ បានបង្ហើប ឲ្យដឹងបន្ថែមទៀតថា លោកត្រៀមនឹងចេញបទចម្រៀងជាច្រើនបទ ទៀតដើម្បីកំដរអារម្មណ៍ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ។
ហើយនៅក្នុងពេលខាងមុខដ៏ខ្លីនេះ សុមន្ត រាជ នឹងចេញនូវចម្រៀងមួយបទទៀត ដែលជាបទនិយាយអំពីស្នេហាមួយ ដែលគ្មានការខ្វាយខ្វល់ គ្មានការបារម្ភពីគ្នា ដែលធ្វើឲ្យអារម្មណ៍ចេះតែឆ្ងាយពីគ្នា រហូតដល់អស់និស្ស័យ ហើយពាក្យធ្លាប់និយាយថាស្រឡាញ់ក៏លែងមានដែរ។
បទចម្រៀងដែលទើបនឹងចេញ ក្ដៅៗនេះមានចំណងជើងថា “ បងមិនមែនចន្ទ ”។
សុមន្ត រាជ បានបញ្ជាក់បន្ថែមចុងក្រោយថា លោកក៏មានបទចម្រៀង ដែលជាស្នាដៃនិពន្ធបទភ្លេងថ្មី (Original Song) ជាច្រើនបទទៀតផងដែរ ដើម្បីបម្រើនូវអារម្មណ៍បងប្អូន នឹងតម្រូវការទីផ្សារ។







