header ads

Sponsor

ភ្នំពេញ៖ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ កម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនមេខ្លោងជួញ​ដូរ​គ្រឿង​ញៀន ជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីខ្មែរ ២នាក់ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរ កីឡាករ បាល់ទាត់ កាន់លិខិតឆ្លងដែនលេខ A09524100, ទី២ឈ្មោះ ប៉ុក ស្រីល័ក្ខ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ និងទី៣ឈ្មោះ យុន ស្រីនូ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ។

គួររំលឹកថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនក្រុមជនសង្ស័យ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ ដាន ដាន អ៊ិច ប្រេស បើស ខណៈពួកគេយកកញ្ចប់គ្រឿងញៀនបង្កប់ក្នុងធុងបាស់ផ្ញើទៅកាន់ប្រទេសវៀតណាម។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ៦កញ្ចប់ធំ ទម្ងន់ ៥,៨៩៥.៨២ ក្រាម ដែលបានដាក់បង្កប់ក្នុង ធុងបាសធំមួយគ្រឿង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច ក៏បន្តស្រាវជ្រាវ និងដកហូតនូវវត្ថុតាងមួយចំនួនទៀតរួមមាន៖ កញ្ឆាក្រៀម ចំនួន ៩ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង, ម៉ាស៊ីនបាញ់ទឹកចំនួន ៨គ្រឿង, ម៉ាស៊ីនបូមធូលីចំនួន ១ គ្រឿង, ធុងបាស់ចំនួន ១ គ្រឿង, ទូរស័ព្ទដៃចំនួន ៣គ្រឿង និងលិខិត​ឆ្លងដែន ចំនួន ៣ ក្បាល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post