
ឯកឧត្តម សុខ លីម អនុប្រធានគណបក្សខ្មែរក្រោក លើកឡើងនៅក្នុងកិច្ចសន្ទនារវាងយុវជនជាមួយតំណាងគណបក្សនយោបាយ ថាកោះត្រល់ដល់បេះដូងប្រជាពលរដ្ឋខ្មែរហើយ កោះត្រល់ស្ថិតនៅក្នុងមនសិការជាតិរបស់បងប្អូនខ្មែរដែលចង់បានទឹកដីហ្នឹងមកវិញហើយ យើងមិនបានលើកឡើងហើយទុកវាចោលដើម្បីភាពល្បីល្បាញ ឬដើម្បីការគាំទ្រទេ តែយើងធ្វើទៅតាមបរិបថសង្គម និងស្ថានភាពជាក់ស្ដែង យើងមិនមិនអាចធ្វើអ្វីទៅតាមអារម្មណ៍នឹកឃើញបានទេ ដរាបណាសេដ្ឋកិច្ចយើងខ្លាំង យោធាយើងខ្លាំង នយោបាយយើងខ្លាំងនៅលើឆាកអន្តរជាតិ ពេលនោះ ថ្ងៃនោះ ជាថ្ងៃដែលយើងយកកោះត្រល់មកវិញបានហើយ។