header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមចោរមួយក្រុមមានគ្នាចំនួន៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពី យុវជនម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច តាមបណ្តោយផ្លូវ K5 នៅចំណុចម្តុំលូទឹកស្អុយ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ទួន ដាលីង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំផ្លូវ598 សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបាន ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនជាមួយមិត្តភក្តិម្នាក់ទៀតមាន ឈ្មោះ សឿ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Big ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1W 7908 ជិះឌុបគ្នាមកពីផ្លូវ598 ហើយបំណងទៅទិញនំបុ័ងហូប ពេលនោះ ជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ជិះរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស មិនចាំស្លាកលេខ បើកជិះដេញតាមជនសង្ស័យតាំងពីរង្វង់មូលកួចកាណុងរហូត ដល់ផ្លូវK5 ម្តុំលូទឹកស្អុយ ជនរងគ្រោះភ័យស្លន់ស្លោពេក ក៏ជិះទៅបុកឃឿនថ្មបណ្តាលឲ្យដួលហើយរត់ចែកជើងគ្នា២នាក់មិត្តភក្តិ ដើម្បីគេចខ្លួន ហើយរកឲ្យគេជួយ ភ្លាមៗនោះដែរ ជនសង្ស័យបានលើម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនដោយសុវត្ថិភាពតែម្តង ក្រោយមក ក៏ជនរងគ្រោះបានតេហៅម្តាយ និងឪពុកដើម្បីឲ្យមកយក និងដឹកទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ទួលសង្កែ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជន សង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post