header ads

Sponsor

បាត់ដំបង ៖កាលពីវេលាម៉ោង ៥ និង០០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៩ អគ្គីភ័យមួយបានលេបត្របាក់តូបលក់ចាប់ហួយមួយកន្លែង នៅត្រង់ចំណុចភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បើតាមលោកវរសេនីយ៏ឯក ប៉ាង ហៀង អធិការនគនរបាលស្រុកគាស់ក្រឡបានប្រាប់ឲ្យដឹងថា តូបលក់ឥវ៉ាន់ចាប់ហួយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៦ម៉ែត្រx៧ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សុំ សាវុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា បើយោងតាមការរៀបរាប់របស់ម្ចាស់តូបខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៤ទាបភ្លឺរូបគាត់បានងើបដាំបាយអោយកូនដោយប្រើប្រាស់ចង្ក្រាន អូស ធ្យូង ដោយមានពីដុងសាំងនិងម៉ាស៊ូតនៅក្បែរនោះដែរ រួចមកលោកក៏បានចេញទៅងូតទឹកខាងក្រៅ មួយសន្ទុះក្រោយមកទំនងផ្កាភ្លើងខ្ទាតដល់ពីដុងសាំងនិងម៉ាស៊ូតទើបបណ្តាលអោយកើតមានអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធូរសន្ធៅតែម្តងទៅ។

លោកអធិការបញ្ជាក់បន្ថែមថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះតែ ក្រោយទទួលបានព័ត៌មានភ្លាមលោកបានដឹកនាំកម្លាំងនាំយករថយន្តពន្លត់អគ្គីភ័យរបស់អធិការចុះកិច្ចប្រតិបត្តិការជួយបាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន៣ឡានស្មើនឹង១៨គូប និងឡានដឹកទឹករបស់ក្រុមហ៊ុន ណឹម ម៉េង ចំនួន១ឡានស្មើនឹង១២គូបផងដែរទើបអាចគ្រប់គ្រងស្ថានការទាំងស្រុងមិនអោយឆេះរាលដាលដល់ផ្ទះធំ និងផ្ទះអ្នកជិតខាងបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានសាកសួរនិងធ្វើកំណត់ហេតុសរុបការខូចខាតដែលក្នុងនោះមាន តូបលក់ចាប់ហួយទំហំ ៦ម៉ែត្រX៧ម៉ែត្រឆេះអស់ទាំងស្រុង លុយខ្មែរអស់១០លានរៀល លុយបាតអស់២០០០បាត ឥវ៉ាន់ចាប់ហួយសរុបទាំងអស់ប្រមាណជា៨០លានរៀល (ប៉ែតសិបលានរៀល)តែមិនបណ្តាលឲ្យមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post