header ads

Sponsor

ខេត្តកោះកុង៖ នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ីវ កនិ្នកា ចៅក្រមស៊ើបសួរ និងលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានសម្រចធ្វើការដោះលែង ប្រជាការពារភូមិ លោក ទិត្យ ស៊ីថា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមហេតុថាបានធ្វើលិខិតទទួលស្គាល់កំហុស និងសុំអភ័យទោសទៅកាន់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងរួចហើយ លើករណីដែលខ្លួនបានបើប្រាស់ពាក្យសម្តី គំរាមថានិងសម្លាប់ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩កន្លងមក ដោយសម្រេចអោយលោក ទិត្យ ស៊ីថា បង្ហាញវត្តមានរៀងរាល់៣ខែម្តង នៅចំពោះមុខចៅក្រមស៊ើបសួរ និងអយ្យការអមសាលាដំបូងខេត្តកោះកុង និងមិនអនុញ្ញាតិអោយមានការផ្លាស់ប្តូរទីលំនៅនោះឡើយ បើសិនណាជាជនត្រូវចោទមានបំណងគេចវេសនោះចៅក្រមស៊ើបសួរនឹងចាប់ខ្លួនជនត្រូវចោទឡើងវិញ។

ក្រោយពីដោះលែងនេះ ជនត្រូវចោទ ឈ្មោះ ទិត្យ ស៊ីថា ដែលជាប្រជាការពារភូមិ ក៏មានការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកោះកុង អស់រយៈពេល៤៨ម៉ោងរួចមកហើយ។

ក្រោយការដោះលែង លោក ទិត្យ ស៊ីថា ដែលជាប្រជាការពារភូមិសំរុងតាកែវ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានយើងអោយដឹងថា លោកគ្មានបំណងចង់សម្លាប់ ឬចេតនាអាក្រក់ណាមួយចំពោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងនោះឡើយ តែអ្វីដែលធ្វើអោយរូបលោកមានការឆ្គាំឆ្គងដោយបានប្រើពាក្យសំដីមិនគួរគម្បីលើលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងនោះ គឺដោយសាររូបលោក និងពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំព្រែកខ្សាច់មានការខកចិត្តយ៉ាងខ្លាំងចំពោះលោក សុខ សុទ្ធី ដែលបានហាមឃាត់មិនអោយពលរដ្ឋធ្វើផ្លូវក្នុងតំបន់ដីដែលរដ្ឋបាលខេត្តកោះកុង និងក្រុមការងារបានចុះវាស់វែងកំណត់ក្បាលដីអោយពួកគាត់ ដោយថែមទាំងអ្នកខ្លះមានសាលាកប័ត្រទៀតផង តែត្រឡប់ជាលោក សុខ សុទ្ធី អភិបាលខេត្តកោះកុង ថាការធ្វើផ្លូវរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុនចិនញូញៀនទៅវិញ។

ប្រភពខាងលើបានបន្តថា ការដែលតុលាការសម្រេចដោះលែងរូបលោកអោយនៅក្រៅឃុំជាបណ្តោះអសន្ននោះ គឺដោយសារតែមានកិច្ចអន្តរាគមន៍ពីលោក ផាត់ ប៊ុនហួរ នាយកក្រុមហុន L.Y.P Group រួមនិងការធ្វើលិខិតសុំទោសជាលាយលាក់អក្សរផ្លូវការទៅកាន់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងផងដែរ តែទោះជាយ៉ាងណាក្តីរូបលោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ លោក ផាត់ ប៊ុនហួរ នាយកក្រុមហុន L.Y.P Group ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំព្រែកខ្សាច់ ពិសេសគឺរូបលោកផ្ទាល់តែម្តង។

ជាមួយគ្នានេះដែរ លោក ទិត្យ ស៊ីថា ក៏ដូចជាពលរដ្ឋនៅទាំង៣ភូមិ ក្នុងឃុំព្រែកខ្សាច់ក៏បានស្នើរសុំយ៉ាងទទួចដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងក្រសួងដែនដី មេត្តា ពិនិត្យនិងដោះស្រាយជូនពួកគាត់ផង ព្រោះកន្លងមកពួកគាត់ធ្លាប់ទទួលបាន ស.ជ.ណចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដោយតម្រូវអោយក្រសួងបរិស្ថាន សហការជាមួយក្រុមការងារសិក្សាកាត់ឆ្វៀលដី នៅក្នុងតំបន់ឃុំព្រែកខ្សាច់ស្រុកគីរីសាគរ ចេញពីតំបន់វិនិយោគក្រុមហ៊ុនញូញៀន សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង តែលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ត្រឡប់ជានិយាយថា រដ្ឋាភិបាលសម្រេចលុប ស.ជ.ណចាស់ចោលដោយជំនួសដោយ ស.ជ.ណថ្មីមួយទៀត។

ទាក់ទិននិងការដោះលែង លោក ទិត្យ ស៊ីថា អោយនៅក្រៅឃុំជាបណ្តោះអាសន្ននេះ ត្រូវបានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ថ្លែងអោយដឹងតាមទូរស័ព្ទថា លោកមិនមានការជំទាស់និងការសម្រេចរបស់តុលាការឡើយ ហើយលោកក៏មិនប្តឹងបន្តទៀតដែរ ព្រោះលោកមិនចង់ប្រកាន់ទោសអូសដំណើរអ្វីលើជនត្រូវចោទនោះឡើយ ម៉្យាងលោកក៏បានទុកពេលអោយជនត្រូវចោទអស់រយះពេលជាយូរខែណាស់មកហើយ ដើម្បីអោយជនត្រូវចោទធ្វើលិខិតផ្លូវការសុំទោសរូបលោកជាសាធារណៈ តែជនត្រូវចោទមិនបានធ្វើនោះទេ រហូតដល់ពេលដែលជនត្រូវចោទត្រូវបានតុលាការសម្រចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកោះកុង ទើបជនត្រូវចោទព្រមធ្វើលិខិតសុំអោយលោកជាផ្លូវការ ហើយលោកក៏បានសម្រចថាមិនប្តឹងបន្តទៀតដែរ តែការជាប់បណ្តឹងអាជ្ញានោះ ទុកអោយតុលាការជាអ្នកសម្រេចទៅចុះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post