header ads

Sponsor

ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើសកម្មភាពគាសទូដែករោងចក្រ យូលីថេលើរ ខបភើរេសិន ក្នុងឃុំតាំងដូង ស្រុកបាទី និងបានយកលុយអស់ជាង ៣ម៉ឺនដុល្លារ អស់រយះពេល២ថ្ងៃកន្លងមកកំម្លាំងជំនាញ បានធ្វើការយ៉ាងសស្រាក់ស្រាំស្រាវជ្រាវរហូតដល់ឃាតខ្លួនបានយុវជនម្នាក់។

ការឃាត់ខ្លួនយុវជនខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ ឡាយ សុខរីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ពាក់ព័ន្ធករណីអំពើលួច (គាស់ទូដែកលួចលុយក្នុងរោងចក្រ) ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរោងចក្រ យូលីថេលើរ ខបភើរេសិន ស្ថិតក្នុងភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ វីរៈ កុកហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាតំណាងរោងចក្រ កម្លាំងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវតាមរយៈការមេរ៉ាសុវត្ថិភាព រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងតាមចាប់ខ្លួនមុខសញ្ញាជាបក្ខពួកដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសទាមច្បាប់ ៕

ដោយ៖ វាសនា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post