header ads

Sponsor

(ខេត្តស្វាយរៀង): មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ប្រទះឃើញសពកម្មការនីរោងចក្រម្នាក់ ត្រូវឃាតករសម្លាប់ដោយអាក ស្លាប់ក្នុងថ្លុកឈាមទាំងព្រឹកព្រលឹម ករណីឃាតកម្មនេះកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចន្លោះ៦ព្រឹក នៅក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍  ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។


ទាក់ទិនរឿងនេះបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា: ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយឃាតករអាករសម្លាប់ មានឈ្មោះ ខឹម ពិសាល ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំព្រៃទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមកម្មការនីរោងដូចគ្នាបានបង្ហើបអោយដឹងថា: ពាក់ព័ន្ធករណីឃាតកម្មអាករសម្លាប់នេះ ប្រហែលជាជនសង្ស័យ និងអ្នករងគ្រោះណាត់ជួបមុខគ្នាមុនម៉ោងកម្មកចូលបំរើការងារ ទើបមានឱកាសល្អជនសង្ស័យអាករសម្លាប់ដោយគ្មាននាក់ដឹង ។


ពាក់ព័ន្ធករណីឃាតកម្មសម្លាប់កម្មការនីក្នុងរោងចក្រនេះដែល សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងមុខឃាតករមកផ្តន្ទាទោសទៅតាមច្បាប់ ។ ប៉ុន្តែការសើបអង្កេតករណីឃាតកម្មអាករសម្លាប់កម្មការនីនេះ ខាងថៅកែរោងចក្រ និងសន្តិសុខប្រចាំរោងចក្រ មិនអនុញ្ញាត្តិអោយក្រុមសាព័ត៌មានចុះផ្តិតរូបភាពជនរងគ្រោះ និងសួរនាំព័ត៌មានអ្វីទាំងអស់ តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង11:30នាទីថ្ងៃត្រង់នេះ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post