header ads

Sponsor

ភ្នំពេញ៖ វេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ត្រីម្នាក់ត្រូវបានក្រុមចោរប្រដាប់ដោយអាវុធ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកស្គូពី បានដោយសុវត្ថិភាព ស្ថិតនៅចំណុចផ្លូវលំម្តុំលក់ទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះឡាយ​ ពៅ អាយុ៣៨ ឆ្នាំមុខរបរលក់កាហ្វស្នាក់នៅម្តុំកើតហេតុខាងលើ។

បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងដោយរូបគាត់សោកស្តាយម៉ូតូ ម៉ាកហុងដាស្កុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HI 5464យកទៅបាត់ ដែលទើបនឹងទិញមកបានមួយសប្តាហ៏ និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញ។

ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅអោយម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រលុះត្រលប់មកវិញក៏មានជនក្រុមចោ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ក្រុមចោរ ម្នាក់បានដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ហើយក៏បានយកម៉ូតូ ជិះគេចខ្លួនបាត់ដោយសុវត្ថភាពដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យនោះឡើយ។

ក្រោយពេលកើតហេតុប្រហែលកន្លៈម៉ោង​ ទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post