header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង ២០ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩  ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានរួចវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ កំពុងអង្គុយចុចលេងក្នុងបរិវេនសាលាបឋមវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេងទុង ក្រុម២០ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះវណ្ណ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ៤២៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

នារីរងគ្រោះមានឈ្មោះហៀង កក្តដា អាយុ២០ឆ្នាំ ជានិសិ្សត នៅសកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំទី២ ស្នាក់នៅផ្ទះលេខ១១៥៩ ផ្លូវ ណតប្រឺដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានអង្គុយចុចទូរស័ព្ទលេង នៅក្នុងបរិវេណសាលាបឋមសិក្សាទួលទំពូង ស្រាប់តែមួយសន្ទុះក្រោមកក៏លិចមុខជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា អាយខុន ពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AP-4568 បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាងហើយ ឡើងជិះម៉ូតូបំរុងគេចខ្លួន តែត្រូវនាងស្រែកថាចោៗ ផ្អើលប្រជាពលរដ្ឋក៏បាននាំគ្នាដេញចាប់បានជនសង្ស័យបានភ្លាមៗ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី១ យកមកសួរនាំតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះពិតប្រាកដមែន ហើយសមត្ថកិច្ចធ្វើតេសទឹកនោមរកឃើញមានសារធាតុញៀនផងដែរ ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post