header ads

Sponsor

ស្ទឹងត្រែងៈ កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ២០១៩ ត្រូវគេឃើញរថយន្តមួយឃើញបើកបរក្នុងល្បឿនលឿនពីទិសខាងជើងទៅត្បូង ស្រាប់តែជ្រុលទៅធ្លាក់ប្រឡាយ បណ្តាលឲ្យគៀបអ្នកបើកបរជាបុរសម្នាក់ស្លាប់ក្នុងរថយន្តមួយរំពេចតែម្តង  ស្ថិតនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។

ដោយឡែកយោងតាមប្រភពសាក្សីម្នាក់ឈ្មោះ ប៊ុន ជាម្ចាស់ រថយន្តបានបញ្ជាក់ប្រាប់នគរបាលចរាចរណ៍ជើងគោកនៅកន្លែងកើតហេតុថា រថយន្តខាងលើជារបស់ខ្លួន ត្រូវគេខ្ចីជិះ ហើយមុនកើតហេតុនេះ ខ្លួននៅឯចំការ លុះក្រោមមកគេទូរស័ព្ទប្រាប់ថា យករថយន្តមកទុកនៅផ្ទះវិញហើយ តែមិនបានដកសោចេញទេ ។ ស្រាប់មួយសន្ទុះក្រោយទៀត គេទូរស័ព្ទប្រាប់ថា រថយន្តខ្ញុំត្រូវគេបើកក្រឡាប់ ទើបរួតរះមកពីចំការឃើញរថយន្តខ្ទេច ឯអ្នកស្លាប់នោះ ក៏មិនស្គាល់ទៀត។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ថា ជនរងគ្រោះឈ្មោះ សែម សេរីវណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

មន្ត្រីនគរបាលដដែលបន្តថាជនរងគ្រោះជាមនុស្សបាត់បង់ស្មារតី ហើយវង្វេងវង្វាន់ក្រោយប្រទះឃើញរថយន្តគេទុកនៅផ្ទះបើកទ្វារឃើញសោបញ្ឆះជិះចេញ ហើយស្ថិតក្នុងល្បឿនលឿនជ្រុលទៅធ្លាក់ប្រឡាយស្នាមភ្លោះ បណ្តាលអោយបាត់បង់ជីវិតតែម្តង។

ទាក់ទិនករណីគ្រោះថ្នាក់ខាងលើ បន្ទាប់កើតហេតុប្រជាជននៅកន្លែងកើតហេតុប្រឹងជួយសង្គ្រោះ តែមិនអាចគ្រប់គ្រងជីវិតជនរងគ្រោះបាន។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរជើងគោកបានធ្វើកំណត់ហេតុ និងប្រគល់សពជូនគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តអូសទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post