Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

រូបថត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីត CNRP សរុប៩នាក់ ត្រូវទាហានឈុតខ្មៅថៃ យកបិទនៅច្រកព្រំដែនថៃ-កម្ពុជា

អានផ្សេងទៀត

ព្រះវិហារៈ រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីត CNRP សរុប៩នាក់ ត្រូវបានប្រទះឃើញបិទនៅច្រកអានសេះ នៅក្នុងទឹកដីស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈតាមព័ត៌មានដែលទទួលបាន តាមបណ្តាច្រកផ្សេងៗ ក៏មានការបិទដូច្នេះដែរ។

មន្ដ្រីយោធាប្រចាំនៅច្រកអានសេះ បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន cam post ឲ្យដឹងថា នៅព្រឹកមិញ (ថ្ងៃទី៥ ខែវិច្ឆិកា) ទាហានឈុតខ្មៅរបស់ថៃ បានយករូបថតមនុស្សទាំង៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន ៖ ទណ្ឌិត សម រង្ស៉ី, មួរ សុខហួរ, អ៊ូ ចាន់រិទ្ធ, ជូឡុង ស៊ូម៉ារ៉ា, នុត រំដូល, ហូ វ៉ាន់, ឡុង រី, អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ពោលចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារលោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ព ដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

Sponsor