header ads

Sponsor

យោងតាមរូបរាងថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុននេះបានឲដឹងថា ស្មាតហ្វូន  S1Pro ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុននឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ ជាមួយរូបរាងថ្មី​ហើយមានសមត្ថភាពអស្ចារ្យបំផុត។

 ជាមួយនឹងរូបរាងខាងលើនេះ យើងឃើញថា ស្មាតហ្វូន​ vivo​ S1Pro​ ​ នេះគឺមានកាមេរ៉ាដំណក់ទឹកដូចទៅនឹង​ S1​ អិញចឹងដែរ ខុសត្រង់ស្មាតហ្វូននេះគឺមានកាមេរ៉ារហូតទៅ៥គ្រាប់ឯណោះអស្ចារ្យណាស់។  « ពិភពលោកដ៏អស្ចារ្យនឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ​​» គឺជាឃ្លាមួយដែលក្រុមហ៊ុន vivo​ បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ ដូច្នេះជឿជាក់ថាក្រុមហ៊ុន​ vivo គឺប្រាកដជាមិនធ្វើឲអតិថិជនដែលជាហ្វេនរបស់ខ្លួនខកបំណងឡើយ ពីព្រោះថាកន្លងមកក្រុមហ៊ុន vivo តែងតែនាំមកនូវអ្វីថ្មីប្លែកនិងមានគុណភាពខ្ពស់ជានិច្ច តួយ៉ាងដូចជាស្មាតហ្វូន vivo​ S1​​ ដែរបានបង្ហាញខ្លួនកន្លងមកចឹងដែរ។​​​

សូមជ្រាបថា S1Pro ត្រូវបាន​ក្រុមហ៊ុន​ vivo ចាត់ទុកថាគឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែវាមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននេះទេ ហើយកន្លងមកគឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post