header ads

Sponsor

ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី កាលពីពេលថ្មីៗនេះ បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា “ KUBOTA Sharing the Future” ដើម្បីផ្តល់ថវិកាជាង ៦៦០ លានរៀល (ស្មើនឹង ១៦៥.០០០ ដុល្លារអាមេរិក) សម្រាប់ជាជំនួយដល់ការអប់រំ សិស្សានុសិស្ស ក៏ដូចជាកុមារដែលខ្វះខាតនៅតាមតំបន់ឆ្ងាយៗទូទាំងប្រទេស។ កម្មវិធីសប្បុរសធម៌នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ វីឡា រីសត ក្នុងខេត្តសៀមរាប។

លោក ភីសានុ មីលីនតានុស​ អគ្គនាយក​រង និងជាអ្នកគ្រប់គ្រងទូទៅ​​ផ្នែក​លក់​ និង​សេវា​កម្ម នៃ​ក្រុមហ៊ុន ស្យាម គូបូតា ខបភឺរេសិន ខូអិលធីឌី បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន គូបូតា (ខេមបូឌា)     ខូអិលធីឌី ប្រកាន់ខ្ជាប់យ៉ាងសំខាន់នូវការអនុវត្តអាជីវកម្មក្នុងការបើកអាជីវកម្មដំណាលគ្នា និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដែលមានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ក៏ដូចជាយុវជន ដែលជាកម្លាំងស្នូលនៃសង្គម និងការអភិវឌ្ឍជាតិ។ ដូច្នេះហើយសកម្មភាពនៃកម្មវិធី “KUBOTA Sharing The Future” ត្រូវបានរៀបចំសម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នាដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់ CSR  ដែលធ្វើឡើងនៅប្រទេសកម្ពុជានិង   ឡាវ។ យុទ្ធនាការទូទាំងតំបន់នេះមានគោលបំណងផ្តល់ជូន នូវសម្ភារសិក្សាដើម្បីឲ្យកុមារក្រីក្រ ដែលគ្រប់អាយុចូលសាលាបានប្រើប្រាស់  ដើម្បីឲ្យជីវិតកាន់តែប្រសើរជាងមុនដើម្បីជួយ អភិវឌ្ឍនិងចូលរួមចែករំលែកមកឲ្យសង្គមវិញ។

លោក ភីសានុ មីលីនតានុស​ បានបន្ថែមទៀតថា ចាប់តាំងពីទទួលបានជោគជ័យក្នុងរយៈពេលបួនឆ្នាំក្នុងការជួយដល់កុមារ យើងបានសង្កេតឃើញថាសម្ភារសិក្សាគឺពិតជាអាចជួយអភិវឌ្ឍសមត្ថភាពរៀនសូត្រនិងលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ មានតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាដែលនៅតែត្រូវការជំនួយដើម្បីបំពេញចន្លោះបញ្ហានេះ។ នៅក្នុងឆ្នាំនេះ ដោយមានកិច្ចសហការពីស្ថាប័ន រដ្ឋបាលខេត្តសៀមរាប និងក្រសួងអប់រំ  យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រគល់សម្ភារសិក្សាទូទាំងប្រទេសដែលមានដូចជាកាបូបនិងសម្ភារសិក្សាចំនួន ២០០០០ ឈុត ដែលមានតម្លៃសរុប ៦៦០ លានរៀល ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលសម្ភារសិក្សាចំនួន ៥០០០ ឈុត នឹងត្រូវប្រគល់ទៅឲ្យស្ថាប័នរដ្ឋបាលខេត្តសៀមរាប ហើយ ១៥០០០ ឈុតទៀតនឹងត្រូវប្រគល់ទៅឲ្យភ្នាក់ងារចែកចាយគូបូតា នៅទូទាំងប្រទេសដើម្បីផ្ដល់ឱកាសបន្ថែមសម្រាប់ជួយកុមារនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។

តាមរយៈយុទ្ធនាការ CSR ក្នុងតំបន់  ក្រុមហ៊ុន ស្យាម គូបូតា មានផែនការប្រគល់កាបូបនិងសម្ភារសិក្សាសរុបចំនួន ២៩០០០ ឈុតសម្រាប់ប្រទេសកម្ពុជានិងឡាវ ដែលនឹងប្រគល់ជូនស្ថាប័នរដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតាទូទាំងប្រទេសដើម្បីធ្វើកម្មវិធីសប្បុរសធម៌ដល់កុមារនិងយុវជនដែលខ្វះខាតសម្ភារសិក្សា។

លោក ភីសានុ មីលីនតានុស​ បានបន្តទៀតថា ក្រុមហ៊ុនតែងតែមើលឃើញពីសារសំខាន់នៃការអភិវឌ្ឍ និងការគាំទ្រដល់កុមារនិងសង្គម ដូច្នេះហើយទើបយើងបន្តសកម្មភាពជារៀងរាល់ឆ្នាំដើម្បីជំរុញសង្គមនិងជួយលើកកម្ពស់សុខមាលភាពប្រជាជនជាពិសេសក្នុងការអប់រំនិងកុមារ ហេតុផលនេះហើយទើបយើងសម្រេចបង្កើត “មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​គូបូតា” (KUBOTA Technical Education Center) សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគូបូតា Palungjai ដើម្បីជួយជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ បន្ថែមពីលើគម្រោង “KUBOTA Sharing The Future” ដែលបានរៀបចំឡើងនៅថ្ងៃនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post