header ads

Sponsor

vivo Y11 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតនឹងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យនាពេលសម័យថ្មីនេះតែម្តង។ ក្រឡេកមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y11 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែកចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។

Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo FullviewTM Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទួលបាននូវទស្សនីភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y11 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។ រឹកតែពិសេសនោះចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀតវាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងការសន្សំសំចៃថាមពលថ្មធ្វើឲ្យការកាន់ថ្មបានយូរនិងបង្កើនថាមពលថ្មបានទៀតផង។ Y11 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 1.95 GHz។ វាមាន Ram 3GB & Rom 32GB មានលក្ខណៈពិសេសរបស់ Funtouch OS 9.1។ ផ្នែកលើ Android 9 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌របស់ Y11 នេះវិញគឺយើងមានជម្រើសថ្មីពីរពណ៌ផងដែរនោះគឺ Mineral Blue (ពណ៌ស្លែខៀវ)និង Agate Red (ពណ៌ក្រហមក្រមៅ)។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $139 តែប៉ុណ្ណោះ។

សម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y11 នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 1 វិច្ឆិកា ឆ្នាំ 2019 នេះតទៅ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post