header ads

Sponsor

(ខេត្តស្វាយរៀង): ក្រុមឈ្មួញជនជាតិវៀតណាមដឹកជ្រូកចំនួន៣០០ក្បាល តាមរថយន្ត០៤គ្រឿង វង្វេងចូលដីខ្មែរជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបង្ក្រាបយកមកសួរនាំ ស្រាប់តែមានអ្នកចេញមុខដោះស្រាយប្រាប់ថា ជ្រូកខ្មែរទេទានគឺជ្រូកក្រុមហ៊ុនស៊ីភី ដឹកមកលក់ឲ្យវៀតណាមនាំចេញទៅប្រទេសវៀតណាមហើយទំនងវង្វេងផ្លូវរកផ្លូវចេញទៅវៀតណាមអត់ឃើញ ។


ការបង្ក្រាបជ្រូកវៀតណាមនេះកើតឡើងកាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមនឃុំបុស្សមន។ រថយន្តដឹកជ្រូក៣០០ក្បាលនោះ ទី១ម៉ាកហីយិនដាយពាក់ស្លាកលេខវៀតណាម 60C.371.47, ទី២ពាក់ស្លាកលេខ60C270.02, ទី៣ពាក់ស្លាកលេខ60C310.04, ទី៤ពាក់ស្លាកលេខ61C.360.69 អ្នកបើកបរជនជាតិវៀតណាម និងអ្នករួមដំណើរ១២នាក់ ។


ទាក់ទិនករណីខាងលើនេះដែរលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា: ក្រោយពីសមត្ថកិច្ចក្រុមចលត្រ័នៃការិយាល័យជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះល្បាតបានជួបរថយន្តជនជាតិវៀតណាមចំនួន០៤គ្រឿង កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវចំណុចជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ដែលមានជ្រូកប្រមាណ៣០០ក្បាលសង្ស័យថាជ្រូកវៀតណាមទើបបញ្ជូនមកកាន់មន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរដោយជនជាតិវៀតណាមទាំងនោះពុំមានម្នាក់ណាចេះភាសាខ្មែរសោះ ។


ក្រោយពីពិនិត្យនិងសាកសួរក៏មានអ្នកមកចូលដោះស្រាយដោយអះអាងថា ជាជ្រូកខ្មែរ គឺជ្រូករបស់ក្រុមហ៊ុនស៊ីភី ដោយមានច្បាប់អនុញ្ញាតិរបស់ក្រុមហ៊ុនស៊ីភី នាំចេញពីខេត្តកំពង់ស្ពឺមកចែកចាយក្នុងខេត្តស្វាយរៀង ក៏ប៉ុន្តែបុគ្គលិកក្រុមហ៊ុនស៊ីភីបានលក់ទៅឲ្យឈ្មួញវៀតណាមនាំចេញទៅប្រទេសវៀតណាមដោយតម្លៃជ្រូកនៅប្រទេសវៀតណាមថ្លៃជាងជ្រូកស្រុកខ្មែរ ។ ជ្រូករស់ក្នុង១គីឡូតម្លៃ២,៥០ដុល្លារ ឬ១ម៉ឺនរៀល ហើយនៅប្រទេសវៀតណាមជ្រូករស់១គីឡូតម្លៃ២ដុល្លារ៩កាក់ ។


ដោយវៀតណាមចូលមកទិញជ្រូកខ្មែរហើយគ្មានច្បាប់នាំចេញទើបឃាត់មកសាកសួរនិងបូមឈាមជ្រូកទៅនាយកដ្ឋានផលិតកម្មសត្វនៅរាជធានីភ្នំពេញដើម្បីចូលមន្ទីរពិសោធពិនិត្យប្រសិនបើគ្មានផ្ទុកមេរោគទេ មន្ទីរនិងប្រគល់ឲ្យម្ចាស់យកទៅលក់ចែកចាយក្នុងខេត្តស្វាយរៀងមិនអនុញ្ញាតិឲ្យនាំចេញទៅប្រទេសវៀតណាមទេ ហើយបើមានផ្ទុកមេរោគយើងនិងកំទេចចោល ។


លុះមកដល់វេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី០៥វិច្ឆិកា២០១៩ ជ្រូកដែលចាប់មកនោះងាប់អស់៦០ក្បាលហើយ និងបានកប់ចោលចំនួន៤០ក្បាលនាព្រឹកថ្ងៃទី៥វិច្ឆិកា និង២០ក្បាលទៀតកំពុងត្រៀមយកទៅកប់ចោលទៀត ។
ក៏ប៉ន្តែមហាជនបានដាក់ការសង្ស័យថា ជាជ្រូកវៀតណាមមិនមែនជាជ្រូកខ្មែរទេ ដោយពួកគាត់បង្ហើបឲ្យដឹងថា កន្លងមកគេឃើញវៀតណាមដឹកជ្រូកវៀតណាមចូលមកស្រុកខ្មែរតាមច្រកទ្វាព្រំដែនតំបន់ខ្សែដែក ឃុំត្រស់ស្រុករមាសហែក ហើយទំនងអ្នកបើកបររថយន្តវៀតណាមវង្វេងផ្លូវទើបបើកមកចូលតាមច្រកទ្វាព្រំដែនបុស្សមនក៏ត្រូវមន្ត្រីពេទ្យសត្វចុះបង្ក្រាបតែម្តង ។


ដោយការដឹកជ្រូកខុសច្បាប់ទើបដឹកចេញចូលតែនៅពេលយប់ហើយសមត្ថកិច្ចឈជើងតាមច្រកទ្វាព្រំដែនសម្រូលឲ្យចេញចូលយ៉ាងរលូន ហើយអ្វីដែលព្រួយបារម្មណ៍ក្នុងជ្រូក៣០០ក្បាល មានជ្រូកងាប់៤០ក្បាលមិនដឹងថាជាជ្រូកឈឺឬយ៉ាងណាទេ ហើយបើនាំជ្រូកឈឺងាប់ចូលមកពីវៀតណាមមកលកនៅផ្សារក្នុងខេត្តស្វាយរៀងវិញ នោះមិនដឹងថាប៉ះពាល់សុខភាពអ្នកបរិភោគសាច់ជ្រូកឬយ៉ាងណានោះទេ បើរថយន្តវៀតណាមបើកចូលយ៉ាងស្រួលបែបនេះ ៕ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post