header ads

Sponsor

លោកវិល្លាម បានលើកឡើងពីរឿងចោរឈ្លានពានផ្ទះ នៅលើគណនីហ្នេសប៊ុករបស់ខ្លួន និងបានចោទសួរថា តេីមេផ្ទះខ្សោយពេកមែនទេ បានផ្ទះយេីងចេះតែត្រូវគេរំលោភរហូត ! ការពិតមិនមែនទេមកពីកូនកូនក្នុងផ្ទះយេីងល្ងង់ពេក មេីលមិនយល់ជម្រៅចិត្តឪម៉ែ កូនកូនខ្ញុំមិនសូវក្លាហានធ្វេីច្រេីនទេ តែជំនាញវាខាងនិយាយច្រេីន។

ខាងក្រោមនេះជាខ្លឹមសារដែលមានអត្ថន័យទាំងស្រុងថា ៖
កាលដេីមឡេីយផ្ទះខ្ញុំមាន២ល្វែង ហេីយផ្ទះខ្ញុំមានបងប្អូនច្រេីន បងប្អូនខ្លះរស់នៅមួយល្វែងខាងនោះ បងប្អូនខ្លះរស់ខាងនេះ ហេីយស្រាប់តែអាអ្នក «ជិតខាងខាងកេីត» វាមករំលោភបំពានយកផ្ទះអស់មួយល្វែង ហេីយវាគ្រប់គ្រងបងប្អូនខ្ញុំដែលរស់នៅផ្ទះនោះ ។

 មិនប៉ុណ្ណឹងទេ អាអ្នកជិតខាងនឹងវានាំកូនចៅប្រសេចប្រសាចមករស់នៅក្នុងផ្ទះដែលខ្ញុំកំពុងរស់នៅផងដែរដេីម្បីចង់យកផ្ទះនេះទៀត តមកយូយូវាមកប្លន់យកចង្ក្រានបាយផ្ទះខ្ញុំអស់មួយជ្រុងធំទៀត ។ ក្រោយសម័យដូនតា គាត់ចាស់ៗហេីយ ពួកខ្ញុំនេះចូលរួមចំណែកជាអ្នកដឹកនាំផ្ទះម្ដង !

កូនកូនខ្ញុំប្រសេចប្រសាច កូនខ្លះគាត់មិនសូវយល់ចិត្តពីមេផ្ទះទេ វាតែងតែនិយាយថាមេផ្ទះនេះបណ្ដែតបណ្ដោយអោយកូនអាអ្នកជិតខាងបង្ករភាពវឹកវក្នុងផ្ទះដោយមិនបង្ក្រាប ហេីយអោយអាអ្នកជិតខាងបង្ករបញ្ហា រំលោភជញ្ជាំងផ្ទះដោយយេីងមិនខ្វល់ ! ខ្ញុំចង់តែទះកូនខ្ញុំ២ ៣កំភ្លៀងអោយវាស្វាង វាប្រហែលអត់ដឹងទេ ពេលវានិយាយអញ្ចឹង អាកូនកូនរបស់អ្នកជិតខាងដែលរស់នៅមួយយេីងវាយកទៅប្រាប់ម៉ែឪវា ម៉េឪវាធ្វេីបាបបងប្អូនយេីងដែល កំពុងរស់នៅយ៉ាងត្រដាប់ត្រដួសក្នុងផ្ទះដែលវាកំពុងគ្រប់គ្រង !

និយាយរឿង ចង្ក្រានបាយមួយជ្រុងដែលវាលួចទៅ ជាធម្មជាតិអ្នកលួចវាខ្លាចបំផុត គឺយេីងហៅវាចោ ហេីយកូនៗក្នុងផ្ទះកាលនោះតែពាក្យថា ចង្ក្រានបាយ នឹងក៏មិនហ៊ាននិយាយដែរ រហូតរឿងនឹងភ្លេចបាត់សឹងគ្រប់គ្នា ! ខ្ញុំចាប់ផ្ដេីមប្រកូកប្រកាស អោយកូនកូន ចូលរួមស្រែកថាអានឹងវាលួចរបស់យេីង ដេីម្បីអោយសម្រែកយេូងនឹងលឺដល់អ្នកជិតខាងផ្សេងទៀត ហេីយយេីងចង់រៀបគម្រោងប្ដឹងវា តែកូនៗនេះវាល្ងង់មែនទែន ចេះតែមកសួរខ្ញុំថាគម្រោងនឹងដល់ណាហេីយ វាភ្លេចថា កិច្ចការអស់នឹងម្ដេចខ្ញុំទៅប្រាប់វាបាន ?

ខ្ញុំចេះតែដេកគិតថា តេីមេផ្ទះខ្សោយពេកមែនទេ បានផ្ទះយេីងចេះតែត្រូវគេរំលោភរហូត ! ការពិតមិនមែនទេមកពីកូនកូនក្នុងផ្ទះយេីងល្ងង់ពេក មេីលមិនយល់ជម្រៅចិត្តឪម៉ែ កូនកូនខ្ញុំមិនសូវក្លាហានធ្វេីច្រេីនទេ តែជំនាញវាខាងនិយាយច្រេីន

បេីតាមតែចិត្តខ្ញុំវិញ ខ្ញុំចង់តែទិញសាំងចាក់ដុតអ្នកផ្ទះអ្នកជិតខាងចោលទេ តែវាទៅមិនរួច បងប្អូនវាច្រេីន កូនកូនយេីងតិច តេីត្រូវធ្វេីម៉េច ?

ខ្ញុំគិតថា យេីងត្រូវការពេលវេលា កសាងធនធានមនុស្សក្នុងផ្ទះយេីងអោយខ្លាំង ហេីយគាំទ្រអោយកូនកូនស្រលាញ់គ្នា បង្កេីតចៅចៅអោយបានគុណនឹង ៥សិន ដេីម្បីមានចំនួនមនុស្សច្រេីន ហេីយពង្រឹងគ្រប់វិស័យក្នុងផ្ទះ ពួតដៃគ្នារកលុយអោយបានច្រេីន
ថ្ងៃនោះចាំចាត់ការអាអ្នកជិតខាងម្ដង តែយេីងមានលុយយេីងខ្លាំងហេីយកូន យេីងទៅឈ្លានពានវាម្ដងតេីល្អទេកូន ?

មិនដឹងថាគំនិតនឹងល្អឬអត់ទេ តែវាឈ្លានពានយេីងយូហេីយ យេីងស្លូតរាប់សត្សវត្សហេីយ ល្មមកាចម្ដងទៅ ក៏មិនទាស់ខុសអីដែរ

សំខាន់កូន ឪ ពូ មីង បងប្អូនយេីងត្រូវឆ្លាត យល់ពីគ្នាជាមុនសិន
សាមគ្គីគ្នាសិន កូនកូនត្រូវដឹងថាផ្ទះនេះនរណាក៏ស្រលាញ់ដែរ គ្រាន់តែស្រលាញ់តាមរបៀបផ្សេងគ្នា ការពារផ្ទះតាមរបៀបផ្សេងគ្នាប៉ុណ្ណោះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post