header ads

Sponsor

ក្រុមហ៊ុន Vivo ទើបតែប្រកាសការ Pre-order ​ស្មាតហ្វូន VivoS1 Pro ដែលមានចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយអតិថិជនដែរបាន Pre-order ស្មាតហ្វូន S1 Pro និងទទួលបានកាដូ ដោយពុំទាន់ដឹងនូវតម្លៃយ៉ាងច្បាស់នៅឡើយ។ យ៉ាងណាមិញ Vivoបានបង្ហាញនូវកម្រិតបច្ចេកវិទ្យាយ៉ាងអស្ចារ្យដែរសាកសមជាមួយគុណភាពនឹងតម្លៃរបស់ S1 Pro នោះតែឥឡូវនេះក្រុមហ៊ុន Vivoកាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនរង្គោះរង្គើចិត្ត ដោយបង្ហាញពីតម្លៃជាផ្លូវការនៃស្មាតហ្វូនម៉ូឌែល​ S1 Proគឺតម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។

វាពិតជាសាកសមខ្លាំងទៅនឹងស្មាតហ្វូនដែរមានតម្លៃចំនួនប៉ុណ្ណឹង។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Vivo ក៏បានបង្ហោះបង្ហាញនូវរូបរាងរបស់ម៉ូឌែល S1 Pro នេះដែរ ទាំងរចនាបទនិងរូនរាងគឺទាន់សម័យ ស៊ីវិល័យ សម្រាប់យុវវ័យសម័យថ្មីនេះ។ ស្មាតហ្វូនស៊េរីថ្មី VivoS1 Pro មានលក្ខណៈពិសេសជាច្រើនដូចជា:​ ប្រព័ន្ធស្កេនម្រាមដៃក្រោមអេក្រង់ កាមេរ៉ាមុខមានទំហំ 32MP ដែរអាច Selfie​ បានយ៉ាងស្រស់ស្អាតនិងបំពាក់ដោយ AI BEAUTY ដែរធ្វើឲ្យអ្នកមានភាពជឿជាក់បំផុតក្នុងការថតរូប និងមានកាមេរ៉ាក្រោយ​៤គ្រាប់ដែលគ្រាប់ទីមួយមានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។

គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។ ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ ដែលជម្រើសទីមួយវាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូដែលយើងហៅថា (Fancy Sky)  ដែលជាជម្រើសមួយដែលមានភាពសាកសមសម្រាប់មិត្តៗនារី។

ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង​​ វាមានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ដែលជួយបង្កើនភាពទាក់ទាញនឹងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា (Knight Black) ដែលជាជម្រើសដែរសាកសមសម្រាប់មនុស្សគ្រាប់វ័យ។ផ្នែកខាងមុខអេក្រង់របស់ស្មាតហ្វូន vivo S1Pro ត្រូវបានបំពាក់មកជាមួយទំហំអេក្រង់ 6.38inch បែប Halo FullviewTH Display ជាប្រភេទ Super AMOLED ដែលអាចធ្វើការបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 HFD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ។

ស្មាតហ្វូន vivo S1Pro បំពាក់ដោយបន្ទះឈីប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។​ បូករួមជាមួយរេមទំហំធំ 8GB នឹងអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។ ហើយវាក៏ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2ផងដែរ។ រីឯផ្នែកកម្លាំងថ្មរបស់ស្មាតហ្វូន vivo S1Pro វាមានទំហំ4500mAh ដូចទៅនឹង S1 ដែរ។

ប៉ុន្តែអ្វីដែរពិសេសនោះវាត្រូវបានធ្វើការកំណែទំរង់ថ្មីពីរន្ធសាកថ្ម Micro USB Update មកជារន្ធសាកថ្មបែប Type C វិញ នេះជាកំណែទម្រង់មួយដែរលោកអ្នកទាំងអស់គ្នាតែងតែទន្ទឹងរងចាំ។​​ មិនតែប៉ុណ្ណោះវាក៏ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast Charging របស់ក្រុមហ៊ុន vivo ផងដែរ។
សម្រាប់អតិថិជនដែរមិនទាន់បាន Pre-order ទៅលើស្មាតហ្វូនដែរមានលក្ខណៈពិសេស vivo S1Pro នេះប្រញាប់រួសរាន់ឡើងណា!!!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post