header ads

Sponsor

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩ សិស្សវិទ្យាល័យស្រុកសំពៅលូន ខេត្តបាត់ដំបង ៣១នាក់បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយសិស្សទាំងនោះភាគច្រើនជាសិស្សស្រី មានស្រី៣០នាក់ប្រុស១នាក់ជាសិស្សរៀនថ្នាក់ទី១០ និងទី១១ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះ ។

តាមការពិនិត្យតាមដានសុខភាពនិងតេស្តឈាម ពួកគេមានអាការៈខ្វះជាតិស្ករ ចុកដៃចុកជើង មានអារម្មណ៍តានតឹង មិនតែប៉ុណ្ណោះមិនបានទទួលទានអាហារពេលព្រឹកធ្វើឲ្យពួកគេខ្សោយកម្លាំងទើបរងការដួលសន្លប់ ។ ជាងនេះថែមទៀតពួកគេរៀនច្រើនម៉ោងចេញពីរៀនក្នុងសាលារដ្ឋបន្តទៅរៀនគួររហូតដល់ម៉ោង៧យប់ ការសិក្សារៀនច្រើនម៉ោងបែបនេះវាអាចបង្កឲ្យប៉ះពាល់អារម្មណ៍តានតឹង ។

ប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូន ប្រាប់ឲ្យដឹងទៀតថា សិស្សទាំង៣១នាក់ មកដល់រសៀលថ្ងៃដដែលគ្រូពេទ្យបានព្យាបាលមានអាការៈធូស្បើយចេញពីមន្ទីរពេទ្យទៅផ្ទះវិញជិតអស់នោះហើយ នៅសល់តែ១០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post