header ads

Sponsor

ខេត្តពោធិ៍សាត់៖ ឪពុកម្ដាយបានត្រឹមទ្រហ៊ោយំបោកខ្លួនដូចអក ដោយស្ដាយស្រណោះកូនៗជាទីស្រឡាញ់ស្មើនឹងកែវភ្នែក ខណៈខ្លួនកំពុងរវល់ ហើយកូនស្រី ២បងប្អូនលង់ទឹកស្រះស្លាប់យ៉ាងសង្វេគ កាលពីវេលាម៉ោង១១ និង៥៥នាទី ព្រឹកថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកក្បែក្រោលគោ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្មេងស្រីរងគ្រោះជាបងឈ្មោះ កោះ លក្ខិណា អាយុ ១០ឆ្នាំ ជនជាតិខ្មែរ និងប្អូនស្រីឈ្មោះ កោះ លីនណា អាយុ ៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ មាស រ៉ា អាយុ ៣៨ឆ្នាំ និងម្ដាយឈ្មោះ ហេង ដេត អាយុ ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

បើតាការបញ្ជាក់ពីអាជ្ញាធរមានសត្ថកិច្ចមូលដ្ឋានបានពិនិត្យ និងធ្វើការស្រាវជ្រាវ សន្និដ្ឋានបានថា មូលហេតុ ជាការធ្វេសប្រហែសរបស់អាណាព្យាបាល ព្រោះឃើញកូនៗលេងទឹកដែរ ដោយគ្រាន់តែស្រែកប្រាប់ឲ្យឈប់លេងទឹកនាំគ្នាទៅផ្ទះ រួចក៍ដើរទៅមើលសត្វគោ ដោយបាត់កូនៗមិនឃើញក៍មានការសង្ស័យ ដើរទៅរាវក្នុងទឹកស្រះប្រទះឃើញបែបនេះតែម្ដង ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post