header ads

Sponsor

ខេត្តកណ្តាល ៖ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខ.ម បើកបុកមន្ត្រីនគរបាលម្នាក់ពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈដែលមន្ត្រីនគរបាលរូបនេះ កំពុងបំពេញភារកិច្ចលាងផ្លូវ  ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ យឿន រតនៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានទីលំនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែករថយន្តបង្កម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ខ.ម មិនចាំលេខសម្គាល់ បើករត់គេចបាត់ស្រមោល។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះបំពេញភារកិច្ចលាងផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិសង្កាត់កើតហេតុ ខណៈដែលកំពុងលាងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ខម មិនចាំលេខសម្គាល់ បើកដោយល្បឿនលឿន បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម រួចអ្នកបើកបររថយន្តបង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង ។

ទោះជាយ៉ាងណា កម្លាំងនគរបាលក្រុងតាខ្មៅកំពុងកសាងសំណុំរឿងតាមស្រាវជ្រាវរកជនសង្ស័យដែលជាអ្នកបើកបររថយន្តបង្ក មកផ្តន្ទាទោសតាមច្បាប់ ។

សាកសពជនរងគ្រោះ បានតម្កល់នៅវត្តក្រពើហារ រង់ចាំប្រគល់ឲ្យបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post