ព្រះសីហនុ ៖សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ៤នាក់ កាលពីវេលាម៉ោង ២ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ដោយសង្ស័យថា ពួកគេត្រៀមចេញធ្វើសកម្មភាពប្លន់។
មុនពេលកើតហេតុ កងកម្លាំងល្បាតជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលតាមដាន ដោយមានការសង្ស័យ លើរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-6489 ពេលឃាត់ត្រួតពិនិត្យ រកឃើញសម្ភារ:មួយចំនួនដូចជា៖
-អាវុធខ្លីK59 ចំនួន ១ ដើម មាន ៥ គ្រាប់
-កូនកាំបិតមុតស្រួច ១ដើម
-ខ្នោះដៃ ១គូ
-ម៉ាសបិតមុខមួយចំនួន។
ក្រោយពេលឃាត់សមត្ថកិច្ចជំនាញ បាននាំជនសង្ស័យទៅស្នងការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕