
ប្រសាសន៍របស់សម្តេចតេជោ ធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
សម្តេចតេជោ បន្តថា មន្ទីរពេទ្យឯកជនប្រសិនបើយកអ្នកជំងឺទៅព្យាបាលហើយ ត្រូវមានការទទួលខុសត្រូវពីដើមរហូតដល់ចប់ ។ ប្រសិនបើមិនទទួលមើលគឺត្រូវមិនទទួលតាំងពីដើមទី ហើយបញ្ជូនទៅឱ្យមន្ទីរពេទ្យរដ្ឋមើល កុំចាំបញ្ជូនតែពេលអ្នកជំងឺមានអាការៈធ្ងន់ ចាំបញ្ជូនទៅមន្ទីរពេទ្យរដ្ឋអី ព្រោះមន្ទីរពេទ្យរដ្ឋមិនមែនជាកន្លែងរុំសពចុងក្រោយនោះទេ ៕




