header ads

Sponsor

ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថល ប្លែកពីគេ The Mask Singer Cambodia ដែលឩបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសគឺទូរស័ព្ទស៊ែរីថ្មី OPPO Reno2, OPPO Reno2 F តែងតែកំដរចំណីចក្ខុទស្សនិកជនជាមួយនឹង ស្ទីលនៃការតុបតែងខ្លួនប្លែកៗ ថ្មីៗ អមជាមួយនឹងសមត្ថភាពបញ្ចេញទឹកដមសំនៀងរបស់បេក្ខជនអ្នកចម្រៀងកំបាំងមុខនីមួយៗ។ សម្រាប់សប្តាហ៍ទី5 ក្នុងពូល C នេះវិញ យើងសង្កេតឃើញថា បេក្ខនារី បុប្ផាឆើតឆាយ និង បេក្ខជន សេះប្រយុទ្ធ ហាក់មានភាពលេចធ្លោខ្លាំងថែមទៀតហើយ ទាំងការតុបតែងកាយ និង ទឹកដមសំនៀងពិរោះ ហើយពូកែស្រែកបានវែង លាន់លឺកប់កក្រើតឆាក ធ្វើឲ្យគណៈកម្មការក្រោកឈរទាំងដៃអបអរសាទ ទស្សនិកជនក្នុងឆាកហ៊ោកញ្រ្ជៀវពេញទំហឹង ក្នុងកម្មវិធីប្រឡងចម្រៀងសម័យឌីជីថល ប្លែកពីគេ The Mask Singer Cambodia តែម្តង បើចង់ជាក់ច្បាស់សូមចុចទស្សនាវីដេអូខាងក្រោមនេះ៖

ក្រោយពីបង្ហាញសមត្ថភាពដ៏អស្ចារ្យលើឆាក The Mask Singer Cambodia បេក្ខនារី បុប្ផាឆើតឆាយ & បេក្ខជន សេះប្រយុទ្ធ ទទួលបានស្នូរទះដៃគំាទ្រយ៉ាងច្រើនសម្បើម និងទទួលបានការកោតសរសើរពីទឹកដមសំនៀងដ៏ក្រអួនក្រអៅ និងសំឡេងស្រែកបានវែងល្អ ពីសំណាកគណៈកម្មការទាំង5រូបតែម្តង។ លទ្ធផងចុងក្រោយ បុប្ផាឆើតឆាយ និង សេះប្រយុទ្ធ ជាប់ហើយមានឱកាសបន្តទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីThe Mask Singer Cambodia។

សូមរំលឹកថា កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” អាចដំណើរការទៅបាន ដោយមានការឧបត្ថម្ភ ផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទOPPO, រាល់ការជាវ ស្មាតហ្វូន OPPO Reno2 តម្លៃ $599, OPPO Reno2 F តម្លៃ $349 ឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។ កម្មវិធីនេះ តម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ ផ្សាយផ្ទាល់ លើកដំបូងលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃសៅរ៍ ទី 16 វិច្ឆិកា 2019។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា២ម៉ឺន៥ពាន់ដុល្លារអាមេរិក ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post