header ads

Sponsor

ខេត្តស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលមួយនៅវេលាម៉ោង ១០  និង៣០ នាទីព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ នៅផ្ទះសំណាក់ហ្គោល ហ៊ុន សៀ២ ខណៈដែលមិត្តភក្កិរបស់ប្ដីត្រូវជាបងធម៌ប្រពន្ធបាននាំគ្នាចូលផ្ទះសំណាក់យ៉ាងត្រេកត្រអាលត្រូវបានប្ដីតាមទាន់ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

តាមការរៀបរាប់របស់មិត្តភក្កិប្ដីម្នាក់ទៀតសុំ​មិន​បញ្ចេញឈ្មោះ​បាននិយាយថា គេតែងតែនិយាយប្រាប់ថាប្រពន្ធរបស់គេហាក់ដូចជាប្លែកហើយឃើញមានការឆាតទំនាក់ទំនងជាមួយបងធម៌របស់គេ តាមហ្វេសប៊ុករហូត និងចេញបាត់ពីផ្ទះជាច្រើនដង ទើបមានការតាមដានឃើញចូលផ្ទះសំណាក់ជាមួយបងធម៌។

មិត្តភក្កិរបស់ប្តីដែលបានតាមដាននៅព្រឹកថ្ងៃខាងលើនេះ ប្ដីរបស់ស្ត្រីមានសាហាយបានឃើញមិត្តភក្កិរបស់គេនិងត្រូវជាបងធម៌របស់ប្រពន្ធបានទិញបាយចំនួន ២ កញ្ចប់ដូង ២ បានជិះម៉ូតូទៅកាន់ផ្ទះសំណាក់ខាងលើ រងចាំរួមរ័កជាមួយប្អូនធម៌ (ត្រូវជាប្រពន្ធមិត្តភក្កិរបស់ខ្លួន) មិត្តភក្កិរបស់ប្ដីដែលជាអ្នកជួយតាមដានក្រោយពីឃើញប្រពន្ធរបស់មិត្តភក្កិចូលផ្ទះសំណាក់ហើយ ក៏បានទូរស័ព្ទទៅប្រាប់ប្ដីរបស់គេ ចូលទៅតាមទាន់ក្នុងបន្ទប់ផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 នេះ បានធ្វើការប្រតាយប្រតប់គ្នា និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសខាងលើ និងប្រពន្ធ រួមទាំងវត្ថុតាងមួយចំនួនដូចជាស្រោមអនាម័យ ដូងពីរ និងបាយពីរកញ្ចប់ ដង្កៀបកៀបសក់ និងបាននាំយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។

ក្នុងករណីផិតក្បត់ និងមានសាហាយនេះមិនត្រូវបានសមត្ថកិច្ចឱ្យថតនោះទេ ហើយក៏មិនដឹងឈ្មោះដែរ គ្រាន់តែសមត្ថកិច្ចប្រាប់ថារឿងនេះ អ្នកប្ដឹងគ្រាន់តែឱ្យបុរសជាបងធម៌ (មិត្តភក្កិ) និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងជាមួយប្រពន្ធរបស់ខ្លួនតទៅទៀត ដោយសារតែគិតឃើញវែងឆ្ងាយ ពាក់លុយធនាគារផង កូនមានច្រើន ហើយបើសិនបែកបាក់គ្នានោះមិនដឹងថាអ្នកណាមើលកូន និងចិញ្ចឹមកូននិងអ្នកណាសងលុយធនាគារនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post