header ads

Sponsor

ព្រះសីហនុ៖ ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញើញជាអធិបតីក្នុងពិធីបើក ការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ (អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ)​ គ្រោងចំណាយថវិកា​ ប្រមាណ​ ១០​ ពាន់លានរៀល​ ដោយមានការចូលរួមពី​ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ អាជ្ញាធរដែនដី ក្រុមជំនាញការ​ និងភាគីពាក់ព័ន្ធផងដែរ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋាន​ ​ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ញូន បានមានប្រសាសន៍ថា អូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែ នៅក្រុងព្រះសីហនុ នឹងត្រូវស្តារឲ្យរួចជាស្ថាពរ ត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការរំដោះទឹកកខ្វក់ចេញពីប្រឡាយទាំងប្រាំ ដើម្បីបរិស្ថានស្អាត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post