header ads

Sponsor

ខេត្ត​ព្រះសីហនុ: លោកស្រីឧត្តមសេនីយ៍ត្រីប៉ែន​ប៉ែន​ កញ្ញា​ ស្នងការរង​ទទួល​ការងារ​យ៉េនឌឺរ ប្រឆាំង​ការជួញដូរមនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹបន្ថែមថា កាលពី​ថ្ងៃទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ថ្មី​ៗ​នេះ​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ទទួល​សំ​ណុំ​រឿង​ ស៊ើប​អង្កេត​បឋម​មួយ​ ករណី​រំលោភ​សេពសន្ថវៈ​ លើ​នារី​ម្នាក់​ ដែល​ភាគី​ខាង​ស្រី​ ប្តឹង​ចោទប្រកាន់​ខាង​ប្រុស​ ថា​បានចាប់​រំលោភ​រូប​នាង​ពីរ​លើក​ ហើយ​ពីរ​យប់​ជាប់​គ្នា​ នៅ​ផ្ទះ​ខាង​ប្រុស​ទៀតផង​ ហើយ​ឃាត់​នាង​ឲ្យ​ដេក​ក្នុង​បន្ទប់​ជាមួយ​គ្នា​ រហូត​ដល់​ភ្លឺ​ទាំង​ពីរ​លើក​ ទើប​ឲ្យ​មក​ផ្ទះ​។

លោក​វរសេនីយ៍​ទោ​វ៉ែន​ សំអាត​ នាយ​ការិយាល័យ​នគរបាលប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​បញ្ជាក់​ថានារី​ជា​ដើម​បណ្ដឹង​ឈ្មោះ​ច. ស.ន អាយុ​១៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​ បាន​មក​ធ្វើការ​ងារ​នៅ​ក្រុងព្រះសីហនុ​ ​ជា​បុគ្គលិក​កាស៊ីណូ​ ដែល​មាន​ផ្ទះ​ជួល​នៅ​ភូមិ​៥​ សង្កាត់លេខ​៤​ ក្រុងព្រះសីហនុ នៅ​ជិត​ផ្ទះ​ របស់​ចុង​ចោទ​ផ្ទះ​លក់​គ្រឿង​ទេស​។

រី​ឯ​បុរស​ជា​ចុង​ចោទ​ឈ្មោះ​សុខ​ ភត្រា​ (ហៅ​អាជិ)​ អាយុ​២៤​ឆ្នាំ​ នៅ​ផ្ទះ​ជាមួយ​ម្តាយ​ មាន​មុខរបរ​លក់ដូរ​គ្រឿងទេសនៅផ្ទះ នៅ​ភូមិ​៥​ សង្កាត់លេខ​៤​។ ជនរងគ្រោះ​បាន​ប្តឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា រូប​នាង​ និង​ បុរស​ចុង​ចោទ​ ទើប​តែ​ស្គាល់​គ្នា​ បាន​ប្រហែល​ជាង​មួយ​អាទិត្យ​ប៉ុណ្ណោះ​ ដោយ​សារ​នាង​ធ្លាប់​ទៅ​ទិញ​​ឥវ៉ាន់​នៅ​ផ្ទះ​របស់​គាត់​។ នាង​បាន​បន្ត​ថា​ ឈ្មោះ​សុខ​ ភត្រា​ បាន​រំលោភ​បំពាន​លើ​នាង​ចំនួន​បី​លើក​៖

លើក​ទី​១,​នៅ​ថ្ងៃទី​៣​ខែ​ធ្នូ​ ឆ្នាំ​២០១៩​វេលា​ម៉ោង​ប្រហែល​ជិត​៧​ យប់​ នាង​បាន​ទៅ​ទិញ​ឥវ៉ាន់​នៅ​ផ្ទះ​សុខ​ ភត្រា​ ពេល​នោះ​ឈ្មោះ​សុខ​ ភត្រា​ បាន​ចាប់​អូស​ដៃ​នាង​ទាញ​ ចូល​ទៅ​ក្នុង​ផ្ទះ​ ដល់​បន្ទប់​ដេក​របស់​គាត់​ ហើយ​បាន​លួងលោម​បង្ខំ​រួម​ភេទ​រហូត​បាន​សម្រេច​ ព្រម​ទាំង​ឃាត់​នាង​ ឲ្យ​ដេក​ក្នុងផ្ទះ​ជា​មួយ​គ្នា​ រហូត​ដល់​ភ្លឺ​ ឡើង​ម៉ោង​៦​ព្រឹក​ ទើប​ឲ្យ​ត្រឡប់មក​វិញ។

លើក​ទី​២,ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​ដដែល​ ​ម៉ោង​ប្រមាណ​៦​ល្ងាច​ នាង​បាន​ជូន​មិត្ត​ភក្តិ​ម្នាក់​ ទៅ​ទិញ​សាប៊ូ​នៅ​ផ្ទះ​សុខ​ ភត្រា​ ម្តង​ទៀត​ ពេល​នោះ​ឈ្មោះ​សុខ​ ភត្រា​ បាន​អូស​ដៃ​នាង​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​បង្ខំ​រួម​ភេទ​ម្តង​ទៀត​ ព្រម​ទាំង​បាន​ឃាត់​នាង​ ឲ្យ​ដេកជាមួយ​គ្នា​រហូត​ដល់​ភ្លឺ​ ដូច​ថ្ងៃ​មុន​ដដែល។ ពេល​នាង​ចូល​ក្នុង​បន្ទប់​ មិន​ដឹង​ថា​មិត្ត​ភក្តិ​របស់​នាង​ដើរ​ ចេញ​ពី​ពេល​ណា​នោះ​ទេ។

លើក​ទី​៣,ថ្ងៃទី​៦ខែ​ធ្នូ​ វេលា​ម៉ោង​៧យប់ នាង​ និង​មិត្ត​ភក្តិ​​បាន​ទៅ​ទិញ​សម្ភារៈ​នៅ​ផ្ទះ​អ្នក​ផ្សេង​ មិន​មក​ទិញ​នៅ​ផ្ទះ​ឈ្មោះ​សុខ​ភត្រា​នោះ​ទៀត​ទេ​ ដោយ​បាន​ដើរ​ឆ្លង​កាត់​មុខ​ផ្ទះ​ របស់​សុខ​ ភត្រា​ ពេល​នោះ​សុខ ភត្រា បាន​ឃើញ​ ក៏បាន​ហៅ​ពួក​នាង​ឲ្យ​ចូល​ក្នុង​ផ្ទះ​ តែ​នាង​បាន​ដើរ​គេច​មិន​ព្រម​ចូល​តាម​ការ​ហៅ​របស់​គាត់​ឡើយ​ និង​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ក្រោយ​មក​ឈ្មោះ​សុខ​ ភត្រា​ បាន​យក​ម៉ូតូ​មក​ដឹក​រូប​នាង​មក​ផ្ទះ​គាត់​ ដំបូង​នាង​ប្រកែក​មិន​ព្រម​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ទេ​ តែ​ឈ្មោះ​សុខ​ភត្រា​បាន​បង្ខំ​និង​ទះកំផ្លៀង​ ឃើញ​ដូច​នេះ​ មិត្ត​ភក្តិ​របស់​នាង​ក៏​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​។

រូប​នាង​បាន​ឡើង​ម៉ូតូ​ជាមួយ​សុខ​ភត្រា​ មក​ផ្ទះ​របស់​គាត់​ លុះ​ពេល​មក​ដល់​ក្នុង​ផ្ទះ​ ឈ្មោះ​សុខ​ភត្រា​ បាន​បង្ខំ​រួម​ភេទ​ទៀត​ តែនាងមិន​ព្រម​ ពេល​នោះ​ឈ្មោះ​សុខ​ភត្រា​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទះ​កំផ្លៀង​នាង​ និង​ខាំ​ជាំ​ជា​ច្រើន​កន្លែង​ ក្រោយពី​បាន​រើ​បំរះ រួច​ហើយ​នាង​ច.ស.ន បាន​មក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ បន្ទាប់​មក​កងកម្លាំង​នគរបាល​បាន​ទៅ​នាំ​ខ្លួន​ឈ្មោះ​សុខ​ ភត្រា​ មក​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ធ្វើ​ការ​សាកសួរ។ បន្ទាប់​មក​ក៍​បាន​បញ្ជូន​ជនសង្ស័យ​ និង​សំណុំរឿង​នេះ​ មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត​។

លោកវ៉ែន សំ​អាត​ នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​ នេះ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​នេះ​រួច​ហើយ​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post