header ads

Sponsor

ខេត្តកំពង់ស្ពឺ៖ ថៃ្ង​អាទិត្យ​ ទី៨​ ខែធ្នូ​ ឆ្នាំ២០១៩​ សមត្ថកិច្ចបានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័​យជាចោរប្លន់ម៉ូតូបា​ន​ចំនួន​០៨នាក់ (ស្រី២នាក់​) ពាក់ព័ន្ធ​ករណី​សង្ស័យ​ធ្វើ​ស​កម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូ​វ​លំមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តកំព​ង់​ស្ពឹ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាចោរប្លន់ម៉ូតូទាំង៨នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅបន្ទប់ជួល ស្ថិតនៅភូមិ​ចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយដកហូតបា​នម៉ូតូ ០៦​គ្រឿង សម្ភារៈគ្រឿងបន្លាស់​ម៉ូតូនិងដាវកាំបិត​ផ្គាក់មួយចំនួនជាវត្ថុតាងសំរាប់កាប់ប្លន់។

តាមការបញ្ជាក់​ឲ្យដឹងពីលោកអធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងទៀតថា ប្រវ​ត្តិ​សកម្មភាព​ពួកក្រុមជនសង្ស័យទាំងនោះ គឺស្ទាក់​វៃប្លន់ដោយប្រើ​ប្រាស់ដាវ និងដំបងជាញឹកញាប់ក្រុមនេះ តែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិ​លេខ៤ និងផ្លូវលំមួយចំនួនទៀត​ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅពេលទាបភ្លឺ​ និងពាក់កណ្ដាល​រា​ត្រី​ នៅពេលមានអ្នកដំណេីរចេញ-ទៅរកសុី​ឬ​ដឹក​បន្លែទៅទីផ្សាជាដេីម​ ភាពសាហាវរបស់ក្រុម​នេះ​ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យ​កសម្ភារៈតែម្ដង។តាម​ចម្លើយ​បឋម​ ​គឺបក្ខពួក​ក្រុម​ចោរមួយចំនួន​ទៀត​បានកំពុង​រត់គេចខ្លួន​។

ប​ន្ទា​ប់​ពីសមត្ថកិច្ចធ្វេីការបង្រ្កាបបានបក្ខពួករបស់ពួកគេ​ តែទោះជាយ៉ាងណា​ សមត្ថកិច្ច​បានបញ្ជាក់​ថា មុខ​ជនសង្ស័យដែលនៅសេសសល់ទាំងនោះ​ គឺកម្លាំងជំនាញ​បា​នស្គាល់​អត្តសញ្ញាណ​អស់​ហើយ​និងបន្ដស្រាវ​ជ្រា​វ​ឈានដល់ការបង្រ្កាបជាបន្ដនៅពេលខាង​មុខ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post