
ភ្នំពេញ ៖ នៅថ្ងៃ ច័ន្ទ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំ ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។
ក្នុងឱកាសនេះដែរ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានលេីកទិដ្ឋភាព សំខាន់ចំនួន ២ដែលរួមមាន។
ករណីទី១ ករណីលោកផ្កាយ៣ គាំ សារឿន ដែលយកអាងទឹករបស់រដ្ឋ មកធ្វេីអាជីវកម្មឯកជន យកលុយគាបសង្កត់ពីពលរដ្ឋ ៩ភូមិ ដោយផ្ទុយពីស្មារតី សជណលេខ ១០៤៤សជណ រហូតដល់ថ្នាក់ចាប់សមាជិកក្រុមប្រឹក្សាឃុំដែលចេញមុខការពារពលរដ្ឋដាក់ពន្ធនាគាទៀតផង ។

បើតាមឯកឧត្តមសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ លោកបានអះអាងថាជាសមត្ថកិច្ចរបស់ រដ្ឋបាលខេត្តទាំងស្រុង ព្រោះអនុក្រឹត្យលេខ ១៩៧អនក្រ បក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩ បានផ្ទេរភារកិច្ចរួចហេីយ ដូចនេះប្រសិនមានភាពមិនប្រក្រតីណាមួយ ខេត្តជាអ្នកទទួលខុសត្រូវ ។




ហើយមួយករណីទៀតគឺ ការលុបបឹងបួរ ប្រភពទឹក ដែលជាប្រភពរំដោះទឹកយ៉ាងសំខាន់ ដោយយេីងខ្ញុំគាំទ្រអោយមានការអភិវឌ្ឍន៍ដោយភ្ជាក់នឹងលក្ខណៈនៃការអភិរក្ស ព្រោះមានកន្លែងខ្លះលុបលុបរហូតបង្ករជាការជន់លិច ជាក់ស្ដែងនៅក្រុងព្រះសីហនុជាដេីម ។
ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី លោកអះអាងថា លោកបានត្រឹមតែដឹងតែគ្មានអំណាចអ្វីដោះស្រាយបាននោះទេ លោកក៏ព្រួយបារម្ភដូចគ្នា ព្រោះគណកម្មាធិការអភិវឌ្ឍន៍រាជធានីខេត្ត ពុំមានការចូលរួមពីមន្ទីធនធានទឹកនោះទេ ដូច្នេះគេអភិវឌ្ឍន៍អ្វីមួយគេមិនដែលសួរក្រសួងសាម៉ីនោះឡេីយ ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់បន្ថែម ថាករណីមិនប្រក្រតីខ្លះវាបង្កភាពស្មុគស្មាញ ដែលបង្កឡេីងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ តែលោកត្រឹមជា (ពស់ព្រលិត បានត្រឹមតែដឹង )ជាពិសេស លោកក៏បានបង្ហេីពីក្ដីព្រួយបារម្ភ ចំពោះការជម្រុញ វិមជ្ឈការ ដែលបានឆ្លេីយតបនឹងក្ដីព្រួយបារម្ភរបស់សាមជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកដូចគ្នា ។



