header ads

Sponsor

បច្ចុប្បន្ននេះបរិបថនៃការរស់នៅ កំពុងតែមានទំនោរផ្លាស់ប្តូរឈានទៅរកជីវិតបែបស៊ីវិល័យ។ ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍអចលនទ្រព្យ បែបវីឡាទោលប្រណីតៗ ក្នុងតំបន់នានាជុំវិញ រាជធានីភ្នំពេញ ក៏កំពុងតែរីកដុះដាល ក្រោយពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយ ផាសុកភាព និងឧត្តមភាពផងដែរ។

ក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ជាមួយនឹងបទពិសោធន៍ជិត15ឆ្នាំ ក្នុងប្រទេសកម្ពុជា បុរី ប៉េង ហួត បានសិក្សា និងយល់ច្បាស់ពីតំរូវការរបស់អតិថិជន ហេតុដូច្នេះបាន បង្កើតអោយមានវីឡាទោល បែបភូមិគ្រឹះជាមួយនឹងការផ្តល់ជូននូវការរចនាម៉ូដដ៏ល្អឯកតាមបែបអឺរ៉ុបនិងស្របទៅនឹងវប្បធម៍របស់ខ្មែរ ជាពិសេសផ្អែកសំខាន់ទៅលើគុណភាព និង សោភ័ណភាព ។
ខាងក្រោមនេះជាលក្ខណៈពិសេសទាំង ៤ នៃការរស់នៅក្នុងវីឡាទោល ៖

1.  កិត្យានុភាព
វីឡាទោលជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះ ដែលបានបង្ហាញពីកិត្យានុភាព និង ឧត្តមភាព បែបទំនើបទាន់សម័យ។

2.  ឯកជនភាព
វីឡាទោលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និង ទំហំវីឡា ជាពិសេសមានភាពស្ងប់ស្ងាត់ល្អ។

3.   ផាសុកភាព
វីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុងដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ សាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែល ធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។ 

4.  បរិស្ថាន និងលំហបៃតង
ការសាងសង់ វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារ សួនផ្កា និងដើមឈើផ្សេងៗ ព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយគួរអោយចង់រស់នៅ។

សូមបញ្ជាក់ផងដែរថាលោកអ្នកអាចស្វែងរកការវីឡាទោលដ៏ប្រណីតទាន់សម័យក្នុងបុរី ប៉េង ហួត គម្រោង ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” (តំបន់បឹងស្នោ) គម្រោងដឹស្តាដាយមិន (តំបន់ទីក្រុងរណប ៦០ ម៉ែត្រ) គម្រោងដឹស្តា មេរាហ្គាដិន (តំបន់ផ្លូវ៥០ម៉ែត្រ) និងគម្រោងដឹស្តា មុនីរ៉ាហ៍ (តំបន់ជ្រោយចង្វារ)  ដែលសុទ្ធសឹងតែជា តំបន់ប្រមូលផ្តុំទៅដោយលំនៅដ្ឋានរស់នៅ និងលំនៅដ្នានពាណិជ្ជកម្ម ដែលមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ និងការរស់នៅផងដែរ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!

#Boreypenghuoth
ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post