header ads

Sponsor

ភ្នំពេញ ៖  នៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ អង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩​ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹង ​បេីករថយន្តទំនេីបយ៉ាងលឿន​ ជ្រុលទៅបុករបាំងថ្ម បាក់អស់២កង់ ​និងរថយន្តក្រឡាប់ផ្ញារជេីង ​នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងនឹងផ្លូវ ១៩៣ ​ស្ថិតក្នុងសង្កាត់ ទួលស្វាយទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាក PORSCHE ពណ៌ស គ្មានស្លាកលេខ ​បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ទំនងជាស្រវឹងស្រា ​ក្រោយកើតហេតុ​បានចាកចេញពីកន្លែងកើតហេតុបាត់ ។ 

បើតាមសម្តីសាក្សីបានឲ្យដឹងថា នៅមុនពេលកេីតហេតុ ​គាត់បានឃេីញ រថយន្តបង្កបើកបោះពួយយ៉ាងលឿន​ តាមបណ្ដោយផ្លូវម៉ៅសេទុង ​ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុ ​ស្រាប់តែមកបុករបាំងថ្ម​ ពុះបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីង ។

 បន្ទាប់មកក៏នារីម្នាក់ វារចេញពីរថយន្ត ​ដោយស្ថានភាពទ្រេតទ្រោត ​និងឈាមច្រមុះ ​តាមទ្វារក្រោយ រួចហៅកង់បីឥណ្ឌាជិះចេញទៅបាត់ ។​ នៅក្នុងរថយន្តគេសង្កេតឃើញ ​មានស្រាក្រហម៣ទៅ៤ដប​ មិនទាន់ផឹក។

ក្រោយកេីតហេតុ ​សមត្ថកិច្ចជំនាញ បានចុះមកដល់ ​ក៏បានស្ទូចយករថយន្ត បង្កទៅរក្សាទុក ​រង់ចាំម្ចាស់រថយន្ត ​ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post