header ads

Sponsor

(ស្វាយរៀង)៖ នៅវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីបាញ់ប្រហារចំនួន២គ្រាប់ទៅលើ មួយគ្រាប់ទៀត បាញ់ចំស្ត្រីជាម្ចាស់ហាង១គ្រាប់ បណ្តាលអោយរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ភ្លាមៗតែម្ដង ដែលស្ថិតនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិបាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមការបញ្ជាក់ពីសមត្ថកិច្ចក្រុងបាវិត មុននេះបន្តិច បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្រហារទៅលើម្ចាស់ហាង តន្ត្រីសំណាងអាណេ គឺជាឈ្មោះ កែវ វិចិត្រ មានតួនាទីជាអធិការរងក្រុង បាវិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅស្នងការខេត្តស្វាយរៀង។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីបាញ់ប្រហារ ដោយមួយគ្រាប់បាញ់ទៅលើ មួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលអោយរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ដែលស្ថិតនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងដាណេ ក្នុងភូមិបាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕ ដោយ៖ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post