header ads

Sponsor

ភ្នំពេញ៖ លោក សា រុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT ត្រូវបាន ឃាត់ខ្លួន និងនាំខ្លួនបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះពាក់ព័ន្ធករណីអំ ពើហិ ង្សា យ៉ា ងធ្ង ន់ធ្ង រទៅលើគ្រូបង្រៀនម្នាក់ឈ្មោះ អ៉ឹម សិរីរដ្ឋ ហើយ គិតត្រឹមវេលាម៉ោងជិត ៧យប់ថ្ងៃដដែលនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សាយ ណូរ៉ា បានបញ្ចប់ការសាកសួរ ដោយ បានសម្រេចចោទប្រកាន់ថៅកែស្ថានីយ៍ប្រេង PTT រូបនេះ ពីបទ «ហិ​ ង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈលោក អ៊ឹម សិរីរដ្ឋ ​ជាជនរងគ្រោះ ត្រូវបានលោកព្រះរាជអាជ្ញារង អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយសាររកមិនឃើញកំហុស។

សូមបញ្ជាក់ថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិ ង្សា យ៉ា ងធ្ង ន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លង ទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួ ចថ តនារីនៅក្នុងបន្ទប់ទឹកនោះ។

លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើ កមេដៃជាមួយរូបគ្រូបង្រៀន ដោយច ងដៃ ទៅក្រោ យ និងចា ប់បោ ចសក់ នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំ ពើ ហិ ង្សាខុ សច្បាប់ទម្លាប់បែបនេះ។

សម្រាប់ករណីនេះ ក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរ៉ាក់ ថាខុសទាំងស្រុងដោយសារខ្លួន មិនមែនជាមន្រ្តីសមត្ថកិច្ច ហើយទៅចា ប់ច ង និងបញ្ជាឲ្យកូនចៅវា យយ៉ាងដូច្នេះទេ នោះវាក្លាយ ជាប ទល្មើសព្រ ហ្មទណ្ឌហើយ ដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹ ងបាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post